1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, September 28, 2013

​ដាក់​ឆ្នុច​ចែក​រំលែក​បណ្ដាញ​សង្គម​របស់ AddThis ​នៅ​ខាង​ក្រោម​អត្ថបទ (ជា​លក្ខណៈ​ផ្លូវការ)

   ប្លក​អាក្បាលធំ​បាន​​​លើក​​បង្ហាញ​ពី​របៀប​ដាក់​ឆ្នុច (button) ចែក​រំលែក​របស់​បណ្ដាញ​សង្គម​ល្បីៗ​ដូចជា Facebook, Twitter, Pinterest ជា​ហូរហែ​កន្លង​មក​ហើយ។ ក្នុង​អត្ថបទ​គន្លឹះ​នេះដែរ ​ខ្ញុំ​សូម​បង្ហាញ​ជូន​​ "ពី​របៀប​ដាក់​​ឆ្នុច​បណ្ដាញ​សង្គម​​ខាង​ក្រោយ​អត្ថបទ" ជា​លក្ខណៈ​ផ្លូវ​ការ​ ចេញ​ពី​​សេវាកម្ម AddThis ផ្ទាល់​តែ​ម្ដង ។ ងាយស្រួល​នឹង​អនុវត្តន៍​តាម​បាន សូម​មើល​ខាង​ក្រោម​នេះ ៖

៙ ដាក់​ឆ្នុច​ចែក​រំលែក​បណ្ដាញ​សង្គម​របស់ AddThis ​នៅ​ខាង​ក្រោម​អត្ថបទ (ផ្លូវការ) ៚

- មុន​ដំបូង​បំផុត​លោកអ្នក​ត្រូវ​កត់ត្រា​ចូល (log in) ក្នុង​គណនី Blogger របស់​អ្នក​ឲ្យ​ហើយ​ជា​មុន​សិន ដើម្បី​ងាយស្រួល​អនុវត្តន៍។
- បន្ទាប់​ពី​ចូល​ក្នុង​កាប៊ីន​បញ្ជា​ Blogger រួច​ហើយ សូម​ចូល​ទៅ​គេហទំព័រ AddThis
- សូម​ចុច​លើ​ឆ្នុច Free Get Started ដើម្បី​ចូល​ទៅ​កំណត់ Widget ។

- ត្រង់​កន្លែង Get sharing button for សូម​រើស​យក Blogger ។
- ត្រង់​កន្លែង Select style មាន​ជម្រើស​ឲ្យ​ជ្រើសរើស 4 ប្រភេទ តែ​ខ្ញុំ​សូម​រើស​យក​ជម្រើស​​លើ​គេ (ឆ្នុច​ផ្ដេក) ។ ចំណាំ : Style និមួយៗ​មាន​ទីតាំង​បង្ហាញ​ក្នុង​ប្លក​ខុសៗ​គ្នា​។
- ត្រង់​កន្លែង Preview កន្លែង​សម្រាប់​បង្ហាញ​សាក​មើល​ពី​ទម្រង់ Styleនិមួយៗ។
- បើ​ពេញ​ចិត្ត​មួយ​ណា​ចុច​មួយ​ហ្នឹង​ទៅ រួច​ចុច​លើ​ឆ្នុច  Install Blogger Widget  ។ (សូម​មើល​រូប​ខាង​ក្រោម)

- បើ​លោកអ្នក​បាន​កត់ត្រា​ចូល​ប្លក​មុន​ហើយ​នោះ គឺ​វា​នឹង​បង្ហាញ​ដល់​ផ្ទាំង Add Page Element ភ្លាម។
- ត្រង់​កន្លែង Select a blog ជា​កន្លែង​អាច​ឲ្យ​ជ្រើស​ដាក់​ទៅ​កាន់​ប្លក​ណាមួយ​ (នេះ​បើសិន​លោកអ្នក​មាន​ប្លក​ច្រើន) ។
- ត្រង់​កន្លែង Title ជា​កន្លែង​ដាក់​ឈ្មោះ​ឲ្យ Widget (ធាតុ​ក្រាហ្វិក) ចំពោះ Widget នេះ​សូម​កុំ​ដាក់​ឈ្មោះ​ ត្រូវ​លុប​ឈ្មោះ​ចោល។
- កំណត់​រួច​ចុច Add Widget ដើម្បី​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្លក។


- ចូល​ដល់​ផ្ទាំង​គ្រប់គ្រប់ Layuot សូម​ចាប់​ទាញ AddThis Widget យក​ទៅ​ដាក់​នៅ​ទីតាំង​ខាង​ក្រោយ​គេ (សូម​មើល​តាម​រូប​ខាងក្រោម),  រួច​ចុច Save arrangement ដើម្បី​ចងចាំ។


- ចប់​ការ​ការ​ដាក់ AddThis Widget ជា​ផ្លូវការ, សូម​ចូល​ទៅ​មើល​ប្លក​​លោកអ្នក​ថា​តើ​ដើរ​ឬ​អត់
ចំណាំ : បើ​ចង់​ដក់ AddThis Widget ចេញ​វិញ​គ្រាន់តែ​ remove ចេញ​ជា​ការ​ស្រេច៕

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23