Virtual Private Network (VPN)
គឺជាបច្ចេកវិទ្យាមួយប្រភេទដែលធ្វើការការពារនូវរាល់
ប្រតិបត្តិការណ៍ផ្សេងៗរបស់លោកអ្នក ពី Hacker ឫ Network Administrator
ជាដើម ។ VPN client នឹងធ្វើការតភ្ជាប់ទៅកាន់ VPN server ខណៈដែលរាល់
data ដែលបានឆ្លងកាត់ network នោះត្រូវបាន encrypt ។ ប្រាកដណាស់
រាល់ការប្រើប្រាស់ internet មិនថាការ access ចូលគេហទំព័រ ការ upload
ឫការ download នោះទេ គឺសុទ្ធតែអាចដឹងដោយ Hacker ឫ Network Admin
ទាំងអស់ ។

ចំពោះ Network admin ជាធម្មតានឹងមិនមានចំណាប់អារម្មណ៍អំពីអ្វីដែលយើងកំពុងធ្វើនោះទេ ប៉ុន្តែប្រសិនបើលោកអ្នកប្រើប្រាស់ Torrent នោះ លោកអ្នកនឹងត្រូវបានគេតាមដានភ្លាម ដោយហេតុថា វាបានទាញឲ្យល្បឿនរបស់ Network ទាំងមូលអស្ថេរភាព ហើយនេះគឺជាមូលហេតុដែលមានអ្នកឆ្ងល់ថា នៅលើគេហទំព័រ ISP ខ្លះបានដាក់ឲ្យ download ឯកសារដែលខ្លួនទើបនឹងទាញយកបាន ឫការការពារការ download ដោយបំពានច្បាប់កម្មសិទ្ធិបញ្ញាជាដើម ។ ថ្ងៃនេះ សំបុកអាយធី សូមលើកយកកម្មវិធីមួយចំនួនដើម្បីជួយសម្រួលបញ្ហាទាំងនេះ រួមមាន៖

- Tor Browser គឺ ជាកម្មវិធីរុករក (browser) មួយប្រភេទ ដែលត្រូវបានអភិវឌ្ឍចេញពី Mozilla Firefox និងអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់ដោយសេរីនិងឥតគិតថ្លៃ ប៉ុន្តែរាល់ដំណើរការមានសភាពយឺតបន្តិច ។

- CyberGhost គឺ ជាកម្មវិធីកូន (Client) ដែលនឹងធ្វើការភ្ជាប់ទៅកាន់ server របស់កម្មវិធីផ្ទាល់ ។ លោកអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃ ដោយមាន លក្ខខណ្ឌមួយចំនួន ដូចជាផ្តាច់ការតភ្ជាប់ដោយស្វ័យប្រវត្តិ និងមិនអាចជ្រើសរើសទីតាំង IP ជាដើម ។

- openVPN ដូច គ្នានេះដែរចំពោះ openVPN លោកអ្នកអាចរក្សានូវភាពជាឯកជនរបស់លោកអ្នកយ៉ាងសុវត្ថិភាព មិនថានៅលើម៉ាស៊ីនកុំព្យូទ័រ ឫSmart Phones នោះឡើយ ។

- HideMyAss ក៏ជាកម្មវិធីមួយដ៏ល្អផងដែរ ដែលមាន UI ស្រស់ស្អាត និងមានលក្ខណ: professional ទៀតផង ។

កម្មវិធីនិងសេវាកម្ម ប្រភេទនេះនៅមានច្រើនទៀត ដូចជា Private Internet Access , witopia… ជាដើម។
No comments:
Post a Comment