ចំពោះប្រិយមិត្តខ្លះដែលមិនចង់ប្រើ Mouse ទៅចុចលើប៊ូតុង Shutdown សូមធ្វើតាមជំហាន។ ចាប់ពីពេលនេះមិនចាំបាច់ខ្វាយខ្វល់ក្នុងការចុចប៊ូតុង Shutdown ទៀតទេ អ្នកអាចប្រើប្រាស់ Code បិទម៉ាស៊ីនដោយខ្លួនឯង ទោះបីជាអ្នកមិនបានរៀនខាងព័ត៌មានវិទ្យាក៏ដោយ។
សូមអនុវត្តន៍តាមជំហានខាងក្រោម ៖
ចុចលើ Start Menuចូល Run វាយពាក្យ notepad

រឺ

នៅក្នុងវិធី notepad ចូរវាយ Code : shutdown -s -t 0

បន្ទាប់មកចុចលើពាក្យ File យក Save វាជា File .bat

បន្ទាប់ពី Save ដាក់ឈ្មោះ រួចរាល់ហើយ នោះនឹងទទួលបានFile មួយអាចដំណើរការបាន សម្រាប់ប្រើប្រាស់គ្រប់ពេលវេលា។ បន្ទាប់មកទៀតចូលទៅDouble Click លើFile នោះផ្ទាំងWindows របស់លោកអ្នកនឹងបិទភ្លាម។
ខាងក្រោមនេះ Sabay ធ្វើការSave ដាក់ឈ្មោះថា bye bye នៅលើ Desktop ។

អូ! ភ្លេច ប្រាប់បើចង់ដំណើរការវាត្រូវដឹងថាការងាររបស់ប្រិយមិត្តចប់ សព្វគ្រប់ហើយ បើមិនដូច្នេះទេឯកសារមិនត្រូវបានរក្សាទុកឡើយ៕
No comments:
Post a Comment