
បិទ Animations
Windows 8 ឬ Windows 7 តែងតែមានភ្ជាប់មកជាមួយនៅក្នុង Settings ដើម ដែលបង្ហាញការធ្វើចលនាឲ្យមានភាពទាក់ទាញ (animations) នៅពេលដែលលោកអ្នកបិទ ឬបើកផ្ទាំង Windows ។ ប្រសិនបើលោកអ្នកមិនសូវមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ចលនា នេះ សូមបិទវាដោយចូលទៅកាន់ Performance Options តាមរយៈ Control Panel ហើយបិទចលនាដែលមិនចាំបាច់មួយចំនួនដូចរូបខាងក្រោម ។
ពិនិត្យមើលកម្មវិធីដែលអាចឲ្យកុំព្យូទ័រយឺត
កម្មវិធី Task Manager ថ្មីនៅក្នុង Windows 8 បានផ្តល់ភាពងាយស្រួលក្នុងការពិនិត្យមើលថាតើ កម្មវិធីណាមួយទាមទារតម្រូវការ CPU ឬ Memory (RAM) ច្រើនជាងគេ ហើយបើលោកអ្នកមិនប្រើប្រាស់វា លោកអ្នកគួរតែបិទកម្មវិធីនោះចេញ ។ ដើម្បីបើកកម្មវិធី Task Manager ដែលមានស្រាប់នៅក្នុង Windows 8 លោកអ្នកគ្រាន់តែចុច Mouse ស្តាំលើ Desktop Taskbar ហើយជ្រើសយក Task Manager រួចចុចលើ More details ដើម្បីមើលព៌ត៌មានលម្អិត ។
ពិនិត្យមើលកម្មវិធីដែលដំណើរការពេលបើកកុំព្យទ័រភ្លាម (Startup)
បន្ថែមពីលើ ការពិនិត្យលើកម្មវិធីដែលមិនគួរបើកចោល ដែលនាំឲ្យកុំព្យូទ័រដើរយឺត លោកអ្នកអាចពិនិត្យលើចំណុច Startup មួយទៀត ក៏អាចជាជំនួយដល់លោកអ្នកក្នុងការបង្កើនល្បឿនកុំព្យូទ័រឲ្យលឿនជាង មុន រាល់ពេលបើកកុំព្យូទ័រភ្លាមៗ ។ សូមកំណត់ថា កម្មវិធីណាខ្លះដែលលោកអ្នកចង់ឲ្យដំណើរការដំបូង ឬមិនចាំបាច់ ។
ប្រើប្រាស់កម្មវិធីការពារកុំព្យូទ័ររបស់ Microsoft
កម្មវិធីការពារមេរោគ កុំឲ្យឆ្លងចូលក្នុងកុំព្យូទ័រដែលពេញនិយមមានច្រើនដូចជា BitDefender, Kaspersky, Avast, ESET, Panda ជាដើម ។ លោកអ្នកអាចជ្រើសរើសកម្មវិធីណាមួយដែលលោកអ្នកគិតថា មានប្រសិទ្ធិភាព និងធ្លាប់បានគេនិយាយតៗគ្នាថា ល្អប្រើ និងមិនប៉ះពាល់ដល់ដំណើរការកុំព្យូទ័រ ។ តាមបទពិសោធន៍របស់សំបុកអាយធី យើងសូមផ្តល់អនុសាសន៍ដល់លោកអ្នក សាកល្បងប្រើ BitDefender និង Kaspersky ដែលដំណើរការល្អប្រសើរ និងកាពារកុំព្យូទ័រពីការឆ្លងមេរោគនានាបានល្អផងដែរ ។ លោកអ្នកគួរចំណាយប្រាក់បន្តិចបន្តួច ដើម្បីទិញអាជ្ញាបណ្ណស្របច្បាប់ និងប្រើប្រាស់ដោយពេញលេញ (គួរកុំប្រើកម្មវិធីទាំងនេះ ប្រភេទ Free Edition វាមិនសូវមានប្រសិទ្ធិភាពទេ) ។សូមកុំចំណាយពេលប្រើកម្មវិធី Crack ឬ Patch ដែលមិនអាចការពារកុំព្យូទ័រលោកអ្នកបានច្បាស់លាស់នោះទេ ផ្ទុយទៅវិញ វានឹងនាំមកជូនលោកអ្នកនូវមេរោគ Spam និងកម្មវិធីរំខានមួយចំនួនទៀតទៅវិញ ។ចំពោះ Microsoft Windows វិញ នឹងផ្តល់អនុសាសន៍ដល់លោកអ្នកក្នុងការជ្រើសរើសកម្មវិធីកម្ចាត់មេរោគ របស់ក្រុមហ៊ុនពួកគេផ្ទាល់ ។ នោះគ្មានអ្វីក្រៅពី Microsoft Security Essentials ដែលជាកម្មវិធីឥតគិតថ្លៃ និងបំពេញតូនាទីបានយ៉ាងល្អប្រសើរ ព្រមទាំងមិនធ្វើឲ្យកុំព្យូទ័រលោកអ្នកដំណើរការយឺតនោះឡើយ ។

លោកអ្នកអាចទាញយកប្រើប្រាស់ដោយឥតគិតថ្លៃបាន ចុចទីនេះ ។
កំណត់ថាមពលប្រើប្រាស់ (Power Settings)
ការកំណត់ថាមពល (Power) ប្រើប្រាស់នៅក្នុងកុំព្យូទ័រក៏ជាចំណុចសំខាន់មួយ ដែលលោកអ្នកគួរពិនិត្យផងដែរ ។ ប្រសិនបើលោកអ្នកចង់ឲ្យកុំព្យូទ័រដំណើរការដោយយ៉ាងប្រសើរ ដោយប្រើប្រាស់អស់ពីសមត្ថភាព (Best Performance) លោកអ្នកនឹងចំណាយថាមពលច្រើនតាមនោះដែរ។ យ៉ាងណាមិញ បើលោកអ្នកចង់សន្សំថាមពលថ្ម (Power Saver) នោះកុំព្យូទ័រនឹងដំណើរការមិនសូវប្រសើរឡើង ពន្លឺអេក្រង់កុំព្យូទ័រក៏ ថយតាមនោះ។ដើម្បីចូលទៅកំណត់ថាមពលប្រើប្រាស់ សូមចុចលើ Key Windows ហើយវាថា Power Plan រួចចុចលើ Settings ឬអាចចូលទៅតាម Control Panel ក៏បានដែរ ។
ជាទូទៅ Windows បានកំណត់ Settings មកជាស្រេចឲ្យលោកអ្នកប្រើ Balanced mode ដែលវានឹងបន្ថយល្បឿន CPU កុំឲ្យរត់ខ្លាំង ឬនិងមិនសូវចំណាយថាមពលដូចគ្នា មានន័យថាដំណើរការសមល្មម ។

កំណត់ឲ្យកុំព្យូទ័រ Sleep ពេលលែងប្រើ
នៅពេលកុំព្យូទ័ររបស់អ្នក Sleep វាប្រើប្រាស់ថាមពលថ្មតិចបំផុត ហើយថាមពលដែលកុំព្យូទ័ររបស់អ្នកប្រើប្រាស់នោះគឺដើម្បី រក្សាកម្មវិធីដែលកំពុងដំណើរការ ឬ File ដែលលោកអ្នកបានបើកនៅក្នុង Ram របស់កុំព្យូទ័ររបស់អ្នក។ នៅពេលដែលលោកអ្នកចង់ប្រើប្រាស់កុំព្យូទ័រវិញ នោះលោកអ្នកអាចបន្តការងារដែលខ្លួនបានធ្វើមុន Sleep បានលឿនជាងនៅពេលដែលលោកអ្នកបិទកុំព្យូទ័រតែម្តង (Shut Down) ។ នៅពេលដែលលោកអ្នកធ្វើការបិទកុំព្យូទ័រតែម្តង ហើយលោកអ្នកចង់បើកមកប្រើប្រាស់វិញ លោកអ្នកក៏ត្រូវបើកកម្មវិធីដែលលោកអ្នកបានប្រើមុនពេល Shut Down នោះដែរ ។ មានន័យថា កំណត់ឲ្យកុំព្យូទ័រ Sleep នេះនឹងមិនចំណាយថាមពលច្រើន ហើយលោកអ្នកក៏អាចធ្វើការបន្តបានរហ័សដែរ ។
ធ្វើឱ្យ Hard Drive កុំព្យូទ័រអ្នកមានដំណើរការល្អជាងមុន
ធម្មតានៅក្នុង Windows តែងមានបញ្ជូលលក្ខណៈពិសេស Disk Defragment ទាំងនៅក្នុង Windows 7 និង Windows 8 គេបានកំណត់ឈ្មោះថ្មីថា Optimize Drive Tools ។ ដើម្បីអាច Optimize Hard Drive ចូលទៅ Charm Menus Bar (នៅប៉ែកខាងឆ្វេង) ហើយស្វែងរកពាក្យ Defragments => Setting ។ ជាទូទៅនៅក្នុង Windows 8 នឹងធ្វើការ Optimizes Hard Drive របស់លោកអ្នក ក្នុងមួយសប្ដាហ៍ម្តងដោយការកំណត់ ប៉ុន្តែប្រសិនបើធ្វើការផ្លាស់ប្តូរទីតាំងឯកសាររបស់អ្នកញឹកញាប់អ្នក គប្បី Optimize Hard Drive បានកាន់តែឆាប់កាន់តែល្អ ។
No comments:
Post a Comment