ជាដំបូង លោកអ្នកត្រូវចូលទៅកាន់ www.youtube.com និងស្វែងរកវីដេអូដែលលោកអ្នកចង់ធ្វើការ download និងបន្ទាប់មកធ្វើការចម្លង (copy) អាស័យដ្ឋានពី Address Bar ទុក ។

បន្ទាប់មកសូមចូលទៅកាន់គេហទំព័រ Keepvid.com ឫក៏ Savemedia.com រួចធ្វើការបិទភ្ជាប់ (paste) នូវអាស័យដ្ឋាននោះ រួចចុច Download ។ពេលនោះប្រសិនបើក្នុងម៉ាស៊ីននេះមានJava Runtime Environment នោះ លោកអ្នកគ្រាន់តែចុច Run this time នោះលោកអ្នកអាចធ្វើការ download បានហើយ ។

ប្រសិនបើម៉ាស៊ីនដែលលោកអ្នកកំពុងតែប្រើប្រាស់មិនបានដំឡើង Java Runtime Environment ទេនោះ សូមចូលទៅកាន់ savefrom.net ជំនួសវិញ ។

គន្លឹះ ងាយនឹងខ្លីបំផុត គឺគ្រាន់តែបន្ថែម ss នៅពីមុខ youtube.com/watch~ នោះលោកអ្នកនឹងត្រូវបានផ្លាស់ប្តូរទៅកាន់ SaveFrom.net ដោយស្វ័យប្រវត្តិ។

ខ្លីៗ ងាយៗ ពី សំបុកអាយធី

No comments:
Post a Comment