Office Word 2013 បានផ្ដល់នូវ Feature ថ្មីៗមួយចំនួន ដោយក្នុងនោះមាន Feature ថ្មីមួយគឺ PDF Reflow ដែលអាចឲ្យយើង បញ្ជូល PDF File ណាមួយទៅក្នុងកម្មវិធី Office Word 2013 បាន រួចហើយអាចធ្វើការកែរាល់ទិន្នន័យផ្សេងៗបានដូចធម្មតា ហើយយើងអាចធ្វើការរក្សាទុកវាម្តងទៀតជា File PDF ដូចដើម ។
បញ្ជាក់ៈ PDF Reflow Feature ដែលមាននៅក្នុង Office Word 2013 នោះ គឺវាធ្វើការល្អប្រសើរបំផុតទៅលើប្រភេទឯកសារទាំងឡាយណាដែលមាន ទិន្នន័យខាងក្នុងជាអក្សរ ក៏ ប៉ុន្តែវាអាចប្រឈមនឹងបញ្ហាខ្លះប្រសិន បើមានទិន្នន័យជារូបភាពនៅក្នុង PDF File នោះ ។ ក្នុងករណីខ្លះ កម្មវិធី Word 2013 ត្រូវការពេលប្រហែលជា 2 ឬក៏ 3 នាទី ដើម្បីធ្វើការបើកនូវ PDF File ទាំងនោះដោយអាស្រ័យទៅលើទំហំ PDF File មួយនោះ ។

ដើម្បីធ្វើការបើក PDF File នៅក្នុង Word 2013 ជាដំបូងយើងត្រូវ Click File Tab

បញ្ជាក់ៈ យើងក៏អាចធ្វើការបើក File ណាមួយដែលមាននៅក្នុង SkyDrive ឬក៏ពីទីតាំងណាមួយផ្សេងទៀតដោយចុចយក Add a Place ។

បន្ទាប់មកចាប់ផ្តើមទៅជ្រើសរើស PDF File នៅទីតាំងណាមួយដែលយើងបានបើក



បន្ទាប់ពីយើងបានកែទិន្នន័យផ្សេងៗហើយនោះ ដើម្បីធ្វើការបំប្លែងពី Word Document ទៅកាន់ឲ្យទៅជា PDF File វិញនោះយើងត្រូវអនុវត្តន៍តាមវិធីសាស្រ្តដូចខាងក្រោម ៖
ដើម្បីរក្សា File ជា PDF យើងត្រូវចូលទៅកាន់ File Tab រួចចុចយក Save As Option ដែលបង្ហាញនៅខាងឆ្វេង។
ជំហានបន្ទាប់នោះគឺយើងត្រូវជ្រើសរើសទីតាំងដែលយើងចង់រក្សាទុក PDF File មួយនោះ ។ លោកអ្នកអាចរក្សាទុកវានៅក្នុង account SkyDrive របស់អ្នក ប្រសិនបើអ្នកមាន ឬក៏អាចរក្សាទុកនៅក្នុង Hard Drive របស់កុំព្យូទ័រអ្នក ដោយជ្រើសយក Computer Option ឬក៏អាចរក្សាវា ទុកនៅទីតាំងណាមួយផ្សេងទៀត ដោយជ្រើសរើសយក Add a Place Option ។ សម្រាប់ការបង្ហាញនេះ យើងនឹងរក្សាទុកវានៅក្នុង Hard Drive កុំព្យូទ័ររបស់យើង ដូចនេះយើងរើសយក Computer Option រួច ហើយ ចាប់ផ្តើម Browse ទៅកាន់ទីតាំងណាមួយដែលយើងចង់ រក្សាវាទុក ។

បញ្ជាក់ៈ យើងសូមធ្វើការណែនាំអ្នកឲ្យផ្លាស់ប្តូរ ឈ្មោះ PDF File ដែលយើងបានកែហើយនោះ រួចធ្វើការរក្សាទុកវាជា File ថ្មីមួយ ដោយទុកឲ្យ File ដើមនៅដដែល ។


ក្រោយពេលដែលយើងកំណត់ Setting ផ្សេងៗនៅលើ Option Dialog Box ហើយនោះយើងអាចចុចលើ ប៊ូតុង Save ដើម្បីរក្សាទុក PDF File ដែលបានកែរួច ។

ជាមួយនឹង PDF File ដែលយើងបានរក្សាទុកនោះគឺវានឹងធ្វើការបើកបង្ហាញឲ្យយើងឃើញជាមួយនឹងកម្មវិធី PDF Reader ដោយស្វ័យប្រវត្តិ ។


បន្ទាប់ពីចុច Close វានឹងបង្ហាញនូវ Message Dialog Box ដោយសួរ យើងថាតើយើងចង់រក្សាវាជាលក្ខណៈ File ដើមដូចមុន ឬក៏ រក្សាវាជា PDF File ថ្មីដែលយើងបានកែរួចមកហើយនោះ ។ ក្នុងករណីនេះ គឺយើង ចង់រក្សាវាជាលក្ខណៈ File ដើមដដែល ដូចនេះយើងជ្រើសរើសយក Don’t Save ៕

No comments:
Post a Comment