1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, March 18, 2014

អ្វី​ទៅ​ជា VPN?


Virtual Private Network (VPN) គឺ​ជា​បច្ចេកវិទ្យា​មួយ​ប្រភេទ​ដែលធ្វើ​ការ​ការពារ​នូវ​រាល់​ ប្រតិបត្តិការណ៍ផ្សេងៗ​របស់​លោកអ្នក​ ពី​ Hacker ឫ Network Administrator ជាដើម ។ VPN client នឹង​ធ្វើ​ការ​តភ្ជាប់​ទៅ​កាន់ VPN server ខណៈ​ដែលរាល់ data ដែល​បាន​ឆ្លង​កាត់ network នោះ​ត្រូវ​បាន encrypt ។​ ប្រាកដ​ណាស់ រាល់​ការ​ប្រើ​ប្រាស់ internet មិន​ថា​ការ access ចូលគេហទំព័រ ការ upload ​ឫ​ការ download នោះ​ទេ គឺ​សុទ្ធ​តែអាច​ដឹង​ដោយ Hacker ឫ Network Admin ទាំងអស់ ។
Static-IP-VPN
ចំពោះ Network admin ជា​ធម្មតានឹង​មិនមាន​ចំណាប់​អារម្មណ៍អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​ប្រើ​ប្រាស់ Torrent នោះ ​លោកអ្នក​នឹង​ត្រូវ​បាន​គេតាមដាន​ភ្លាម ដោយ​ហេតុ​ថា វា​បាន​ទាញ​ឲ្យល្បឿន​របស់ Network ទាំងមូល​អស្ថេរភាព ​ហើយនេះ​គឺ​ជា​មូល​ហេតុ​ដែល​មាន​អ្នក​ឆ្ងល់​ថា នៅ​លើ​គេហទំព័រ ISP ខ្លះ​បាន​ដាក់ឲ្យ download ឯកសារ​​ដែល​ខ្លួនទើប​នឹងទាញយក​បាន ឫ​ការ​ការពារការ download ដោយបំពាន​​ច្បាប់កម្មសិទ្ធិ​បញ្ញា​​ជា​ដើម ។ ថ្ងៃ​នេះ​ សំបុកអាយធី សូម​លើក​យក​កម្មវិធី​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​បញ្ហា​ទាំង​នេះ រួម​មាន៖
  •  Tor Browser គឺ ​ជា​កម្មវិធី​រុក​រក (browser) មួយ​ប្រភេទ ដែល​ត្រូវ​បាន​អភិវឌ្ឍចេញ​ពី Mozilla Firefox និង​អនុញ្ញាត​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ ប៉ុន្តែ​រាល់​ដំណើរ​ការ​មាន​សភាព​យឺត​បន្តិច ។
Tor Browser_VPN
  • CyberGhost គឺ ​ជា​កម្មវិធី​កូន (Client) ដែល​នឹង​ធ្វើ​ការ​ភ្ជាប់​ទៅ​កាន់ server របស់កម្មវិធីផ្ទាល់ ។​ លោក​អ្នក​អាច​ប្រើ​ប្រាស់​​ដោយ​ឥត​គិត​ថ្លៃ ដោយមាន លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា​ផ្តាច់ការ​តភ្ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ និង​មិន​អាច​ជ្រើស​រើស​ទីតាំង IP ជា​ដើម ។
CyberGhost_VPN
  • openVPN ដូច ​គ្នា​នេះ​ដែរ​ចំពោះ openVPN ​លោកអ្នក​អាច​រក្សា​នូវ​ភាព​ជា​ឯកជន​របស់​លោកអ្នក​យ៉ាង​សុវត្ថិភាព មិន​ថា​នៅលើម៉ាស៊ីន​កុំព្យូទ័រ ឫSmart Phones នោះឡើយ ។
openVPN
  • HideMyAss ក៏ជាកម្មវិធីមួយដ៏ល្អផងដែរ ដែលមាន UI ស្រស់ស្អាត និងមានលក្ខណ: professional ទៀតផង ។
hma-vpn-review1
កម្មវិធី​និង​សេវាកម្ម ប្រភេទនេះ​នៅ​មាន​ច្រើន​ទៀត ដូចជា Private Internet Access witopia… ជាដើម។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23