1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, September 27, 2013

កូដ​ធ្វើ​ឲ្យ​​​ផ្ទៃ​ប្លក​​​វិល​​មួយ​ជុំ​​​ពេល​កំពុង​បើក​មើល

កូដ​ធ្វើ​ឲ្យ​​​ផ្ទៃ​ប្លក​​​វិល​​មួយ​ជុំ​​​ពេល​កំពុង​បើក​មើល

   ប្លក​អាក្បាលធំ​សូម​បង្ហាញ​កូដ ដែល​ធ្វើ​ឲ្យ​ប្លក​របស់​យើង​បង្វិល​​ខ្លួន​មួយ​ជុំ​ពេល​បើក ឬ ​ចុច​មើល​អត្ថបទ​អ្វី​ផ្សេងៗ។ នេះ​ជា​កូដ CSS effect មួយ​ដែល​​ធ្វើ​ឲ្យ​អ្នក​ចូល​ទស្សនា​ប្លក​យើង​ មាន​ភាព​ភ្ញាក់ផ្អើល​ ប្លែក​ភ្នែក​បន្តិច​ដែរ ហេសហេ :D ចង់​ដឹង​ថា​វា​បន្វិល​ប្លក​​យ៉ាង​ម៉េច​នោះ​សូម​ចុច​តំណ​ខាង​ក្រោម ៖


៙ របៀប​ដាក់​កូដ​បង្វិល​ប្លក (គ្រប់ពេល​នៅ​ពេល​បើក) ៖

- កត់ត្រា​ចូល (log in) ចូល​ក្នុង​គណនី​ Blogger របស់​អ្នក។
- ​ចូល​ទៅ​តាប Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

-ចម្លង "​កូដ​បង្វិល​ប្លក" ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ រួច​ចុច​ប៊ូតុង Save(លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ ដោយ​ចាប់​ទាញ​យក​ទៅ​ដាក់​ខាង​ស្តាំ​ និង​ក្រោម​គេ​បំផុត)
​កូដ​បង្វិល​ប្លក
<style>
@-moz-keyframes roll { 100% { -moz-transform: rotate(360deg); } } @-o-keyframes roll { 100% { -o-transform: rotate(360deg); } } @-webkit-keyframes roll { 100% { -webkit-transform: rotate(360deg); } } body{ -moz-animation-name: roll; -moz-animation-duration: 4s; -moz-animation-iteration-count: 1; -o-animation-name: roll; -o-animation-duration: 4s; -o-animation-iteration-count: 1; -webkit-animation-name: roll; -webkit-animation-duration: 4s; -webkit-animation-iteration-count: 1; }
</style>

៙ របៀប​​បង្កប់​ក្នុង​អត្ថបទ ដើម្បី​ឲ្យ​វា​បង្វិល​នៅ​ពេល​ចុច​មើល​តែ​អត្ថបទ​នោះ​ប៉ុណ្ណោះ ៖

- ចូល​ទៅ​បើក​សរសេរ ​អត្ថបទ​ថ្មី​មួយ ឬយក ​អត្ថបទ​ចាស់​ ណា​មួយ​ មក​សា​​ក​សិន។
- របៀប​បង្កប់​គឺ​យើង​ចម្លង​កូដ​បង្វិល​ប្លក រួច​ចុច​​ឈរ​លើ​តាប HTML នៅ​ក្នុង​កម្មវិធី​និពន្ធ​អត្ថបទ​របស់​ប្លក រួច​បិទ​ភ្ជាប់​ចូល។ សូម​មើល​ឧទាហរណ៍​រូប​ខាង​ក្រោម ៖

- ដាក់​កូដ​ចូល​ហើយ​សាក​ចុច Preview មើល​សិន​ក៏​បាន៕

____________________________________
ប្រភព : http://www.bloggerbulk.com

៙ អត្ថបទ​ទាក់ទង ៖

- របៀប​បង្ហោះ​និង​ដាក់​បង្ហាញ​ឯកសារ SWF ក្នុង​ប្លក
- របៀប​​ដាក់​ពណ៌​ឬ​យក​រូបភាព​ធ្វើ​ជា​ផ្ទៃ​ខាងក្រោយ​អត្ថបទ
- ​ធ្វើ​ឲ្យ​តំណ​ឯកសារ​របស់ Google Drive ​អាច​ទាញ​យក​​​ដោយ​​ផ្ទាល់​មិនបាច់​ចូល​ដល់​ផ្ទាំង​កម្មវិធី​ឡើយ
- កាត់​​វីដេអូ​ដោយ​មិន​បាត់​គុណភាព​ជាមួយ Video Cutter
- ដាក់​ Effect "ពងទឹក" អណ្ដែត​ឡើង​លើនៅ​​​​​ពេល​ Cursor មាន​ចលនា
- របៀប​ធ្វើ Cursor សម្រាប់​ដាក់​ក្នុង​ប្លក​ដោយ​ខ្លួនឯង

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23