1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, October 5, 2013

របៀប​ដំឡើង Windows 7 តាម​រយៈ USB Flash


ប្រសិន​បើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​អត់​មាន DVD-ROM ​ទេ​ហើយ​អ្នក​ចង់ ​ដំឡើង​ថ្មី​ទាំង​ស្រុង​នូវ​ប្រពន្ធ័​ដំណើរ​ការ នោះ​អ្នក​ត្រូវ​នឹក​ឃើញ​ភ្លាម​ទៅ​ដល់​ USB វា​អាច​ប្រើ​ជំនួស​ DVD-ROM ក្នុង​ការ​ដំឡើង​ប្រពន្ធ័​ដំណើរ​ការ​បាន​ប៉ុន្តែ USB ដែល​អ្នក​យក​មក​ប្រើ​ត្រូវ​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ 4GB​ ឡើង​ទៅ​ពី​ព្រោះ Windows 7 មាន​បរិមាណ​ជិត​ទៅ​ដល់ ​4GB
ជំហាន​ទី១ : បង្កើត ​USB Boot ដែល​មាន File Winodws 7 installer
ទាញ​យក Windows 7 USB Installer

-ជា​ដំបូង​អ្នក​ត្រូវ​មាន file ISO របស់ Windows 7 ។​​នៅ​លើ internet មាន​ច្រើន​ប្រភេទ​ណាស់​​ Windows 7 ​អ្នក​អាច​ជ្រើស​រើស​យក​ប្រភេទ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​រួច​ទាញ​វា​យក​មក​។
(អាចទាញយកFile iSO របស់Windows នៅទីនេះ)
-ដើម្បី​ចំលង file ISO របស់ Windows 7​ ទៅ​ក្នុង USB ហើយ​ដំណើរ​ការ​ដូច​ DVD អ្នក​អាច​ប្រើ​កម្មវិធី Windows 7 USB/DVD Download Tool(អ្នក​ត្រូវ​ដំឡើង​កម្ម​វិធី​នេះ​ទៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ប្រើ​សំរាប់​ចំលង Windows 7 ទៅ​ក្នុង USB) ។​ឧបករណ៍​នេះ​តំរូវ​អោយ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ដើរ​ដោយ​ប្រពន្ធ័​ដំណើរ​ការ​ Windows XP SP2 ឡើង​ទៅប្រសិន​បើម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ដើរ​ដោយ Windows XP នោះ​អ្នក​ត្រូវ​តំឡើង​បន្ថែម​កម្មវិធី​ .NET Framework 2.0 ​និង​ Microsoft Image Mastering API V2.
-បន្ទាប់​មក​អ្នក​ត្រូវ Format USB ​ជា​ទំរង់ NTFS ​ដោយ​ចុច mouse ស្តាំ​លើ USB រូច​ជ្រើស​យក Format ពេល​នោះ​វា​លេច​ចេញ​ផ្ទាំង​មួយ​ដូច​រូប​ខាង​ក្រោមៈ​​

បន្ទាប់​មក​ចុច​យក​ប្រអប់ Quick Format រូច​ហើយ​ចុច​លើ​បូតុង Start .
ចំណាំៈ​ ក្នុង​រូប​ភាព​ទី១ត្រង់​ File system បើ​សិន​ជា​អត់​មាន​ប្រភេទ NTFS​ ទេ​ចូរ​អ្នក​អនុវត្តន៍​តាម​របៀប​ខាង​ក្រោមៈ
1.ចុច mouse ស្តាំ​លើ Icon My Computer​​ នៅ​លើ Desktop រូច​ចុច​យក​ Properties នោះ​ផ្ទាំង System Properties លេច​ចេញ​មក​រូច​ចុច​លើ Hardware ដូច​រូបខាង​ក្រោមៈ​
2. ក្នុង​រូបភាព​ទី​២​អ្នក​ចុច​លើ​បូតុង Device Manager នោះ​ផ្ទាំង Device Manager ​និង​លេច​ចេញ​មក​រួច​ហើយ​អ្នក​ចុច​លើ Disk drives​​ បន្ទាប់​មក​ចុច​ mouse ស្តាំ​ទៅ USB រូច​ចុច​យក Properties ដូច​រូប​ខាង​ក្រោមៈ

3.ពេល​ដែល​អ្នក​ចុច​យក Properties នោះ​ផ្ទាំង USB Device Properties លេច​ចេញ​មកបន្ទាប់​មក​ចុច​លើ​ពាក្យ Policies រូច​ជ្រើស​យក Optimize performance រួច​ចុក OK មើល​រូប​ខាង​ក្រោមៈ

ពេល​ដែល​អ្នក​អនុវត្តន៍​តាម​របៀប​ខាង​លើ​បាន​សំរេច​ហើយ​នោះ​នៅ​ត្រង់​ប្រអប់ ​Filse system (​រូបភាព​ទី​១) និង​លេច​ចេញ​ប្រភេទ NTFS អោយ​លោក​អ្នក​រើស​យក។
- ជា​បន្ត​មក​ទៀត​អ្នក​ដំណើរ​ការ​កម្ម​វិធី Windows 7 USB/DVD Download Tool កម្ម​វិធី​នេះលេច​ចេញ​ដូច​រូប​ខាង​ក្រោមៈ

បន្ទាប់​មក​ចុច​យក Browse ដើម្បី​ចូលទៅ​ជ្រើស​យក​កន្លែង​ដែល​យើង​រក្សា​ទុក file ISO របស់ Windows 7 ដូច​រូប​ខាង​ក្រោមៈ​

ពេល​ដែល​យើង​ចុច Open ដើម្បី​ជ្រើស​យក file ISO របស់ ​Windows 7 ​រួច​ហើយ​បន្ទាប់​មក​ទៀត​ចុច​យក Next នោះ​និង​លេច​ចេញ​ផ្ទាំង​មួយ​ដូច​រូប​ខាង​ក្រោមៈ​

បន្ទាប់​មក​ទៀត​ចុច​លើ​បូតុង USB device វា​និង​បង្ហាញ​ផ្ទាំងមួយ​ដូច​រូប​ខាង​ក្រោមៈ​

ជា​បន្ត​ទៀត​អ្នក​ចុច​លើ​បូតុង Begin copying​ ​វា​និង​លេច​ចេញ​រូបភាព​ដូច​ខាង​ក្រោមៈ

មក​ដល់​ត្រង់​ចំនុច​នេះ​អ្នក​ត្រូវ​រង​ចាំ​រហូត​ដល់​កម្ម​វិធី​ដំណើរ​ការ​ចំលង file ISO របស់ Windows 7​ ពី​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ទៅ​ក្នុង USB ​រហូត​ដល់​ចប់​រូចចុច finish ​។​​
ដូច្នេះ​អ្នក​បាន​សំរេច​ជំហាន​ទី​មួយ​ក្នុង​ការ​បង្កើត​ USB Boot ដែល​មាន​ផ្ទុក File Windows 7 installer ដែល​អាច​អោយ​អ្នក​យក​ទៅ​ដំឡើង Windows 7 បាន​តាមរយៈ USB នេះ។
ជំហានទី២: ​​​ ចាប់ផ្តើមដំឡើង​ Windows 7 ដោយប្រើ USB ខាងលើៈ
អ្នកត្រូវប្រាកដថាម៉ាស៊ីនកុំព្យូទ័ររបស់អ្នកអាច boot ពី USB បាន។ដើម្បីអាចអោយ boot ពី USB បានអ្នកចូលទៅក្នុង Bios រូចចូលទៅកែត្រង់ចំនុច First Boot Device ជ្រើសយក​ USB​​ ។​បន្ទាប់មក​យើង ដោត USB ខាងលើទៅនិងកុំព្យូទ័ររូចហើយ Restart ម៉ាស៊ីនកុំព្យូទ័រ​ដូច្នេះម៉ាស៊ីននិងចាប់ផ្តើមដំណើរការតំឡើង Windows 7 ពី USB ពីដំណាក់កាលមួយទៅដំណាក់មួយរហូតដល់ចប់។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23