1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, September 27, 2013

បង្កើត​អក្សរ​អោយ​រត់​តាម​ព្រួញកណ្ដុរ (Text to follow mouse pointer)

គំរូ តែ​កូដ​គឺ​​ចលនា​រស់​រវើក
      បាទ​ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​គន្លឹះ​របស់ Blogspot មួយ​ទៀត​ដែល​ជា​ប្រភេទ Effect ដែល​ទាក់ទង​ជាមួយ ​ព្រួញកណ្ដុរ(Mouse pointer) ដែល​កាល​ពី​លើក​មុន​ខ្ញុំ​បាន​សរសេរ​អត្ថបទ​មួយ​ដែល​និយាយ​អំពី "បង្កើត​ផ្កាយ​តូចៗ​អោយ​ជ្រុះ​ចេញ​ពី Cursor នៅ​ពេល​មាន​ចលនា" ។ លើក​នេះ​ខ្ញុំ​​សូម​នាំ​កូដ​ (code) មួយ​ដែល​អាច​​​ធ្វើ​អោយ​អក្សរ​ដែល​យើង​បាន​កំណត់​រត់​ជុំវិញ​ព្រួញកណ្ដុរ និង​រត់​ដេញ​តាម​​​​នៅ​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ផង​ដែរ។ ក្នុង​ន័យ​​​ទាក់ទាញ​អ្នក​ចូល​ទស្សនា​នោះ យើង​អាច​ប្រើ​កូដ​ខាង​ក្រោម​នេះ​បាន​ដោយ​អនុវត្តន៍​ដូច​តទៅ៖

- កត់​ហេតុ​ចូល (Log​ In) ​គណនី Blogspot របស់​អ្នក​ដោយ​ចូល​តាម www.blogger.com 
- ចូល​ទៅ Layout >> Add a Gadget នៅ​ទី​តាំង​ណាមួយ​ដែរ​ចង់​ដាក់ ជា​ទូ​ទៅ​ដាក់​នៅ Gadget ខាងស្តាំ។
- ស្វែង​រក​មើល Gadget ដែរ​មាន​ឈ្មោះ HTML/JavaScript (មើល​រូប​ខាង​ក្រោម​នេះ)
- បន្ទាប់​មក ចម្លង Code ខាង​ក្រោម​យក​ទៅ​ដាក់


+ អ្នក​ត្រូវ​កែប្រែ​នៅ​ត្រង់៖
- color: #ff9900 (ពណ៌​លឿង​ទុំ) ទៅ​ជា​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ដោយ​ប្រើ​ប្រអប់​តម្លៃ​ពណ៌
- var msg = "AKbalthom" : ដូរ​ពី​ពាក្យ AKbalthom ទៅ​ជា​​​អក្សរ​ដែល​អ្នក​ចង់​បាន (តែ​កុំ​សរសេរ​វែង​ពេក ​យើង​​មិន​អាច​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ​បានទេ)
-​ var size =18 : កំណត់​ទំហំ​អក្សរ។
- var rotation = 0.1 : អ្នក​អាច​ដូរ​ទៅ 0.2 ឬ 0.3 ដើម្បី​បង្កើន​ល្បឿន​រង្វិល​ជុំ​អក្សរ។
- var speed = 0.1 : អ្នក​អាច​ដូរ​ទៅ 0.2 ឬ 0.3 ដើម្បី​បង្កើន​ល្បឿន​អក្សរ​ដេញ​តាម​ព្រួញ​កណ្ដុរ។

     Effect មួយ​នេះ​គឺ​ងាយស្រួល​​ប្រើ និង​ឈប់​ប្រើ​ណាស់ ព្រោះ​វា​មិន​ប៉ះពាល់​ដល់ Template ទេ ដោយ​គ្រានតែ​លុប​ Gadget ដែល​មាន​ផ្ទុក​កូដ​នោះ​ចោល​ជា​ការ​ស្រេច។ សង្ឃឹម​ថា​អ្នក​នឹង​រីករាយ​ជាមួយ​វា៕

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23