1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, September 27, 2013

ធ្វើ​អោយ​អក្សរ​ចំណងជើង​និង​តំណ​ដូរ​​ពណ៌​ឥន្ទធនូ​​ពេល​យក​​​ព្រួញ​កណ្ដុរ​ដាក់​ពី​លើ

នេះ​គ្រាន់តែ​ជា​គំរូ កូដ​ពិត​មាន​ចលនា​រស់រវើក
     អ្នក​ប្រើប្រាស់ Blogspot មាន​ភ័ព្វសំណាង​​អាច​ដាក់​បញ្ចូល​កូដ​ផ្សេងៗ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ ប្លក​របស់​លោកអ្នក វា​ផ្ទុយ​ពី​អ្នក​ប្រើ wordpress.com ដែល​​គ្មាន​សិទ្ធ​បញ្ចូល​កូដ​បាន​ទេ។ ដូច​នេះ​ខ្ញុំ​សូម​នាំ​យក​ Effiect មួយ​ដែល​ធ្វើ​អោយ ចំណងជើង​អត្ថបទ និង តំណ​ភ្ជាប់​ផ្សេងៗ​នៅ​ក្នុង​ប្លក​លោក​អ្នក​ដូរ​ពណ៌​ឆ្លាស់​គ្នា 7 ពណ៌ ដែល​មើល​ទៅ​គូរ​អោយ​ចាប់​អារម្មណ៍ ខុស​ពី​ធម្មតា។ សូម​មើល​ពី​វិធី​ដាក់​កូដ (Code) ដូច​ខាង​ក្រោម​នេះ៖


- កត់​ហេតុ​ចូល (Log​ In) ​គណនី Blogspot របស់​អ្នក​ដោយ​ចូល​តាម www.blogger.com
- ​មុន​នឹង​បញ្ចូល​កូដ​អ្នក​ត្រូវ​ "បម្រុង​ទុល"(Backup) ពុម្ព(Template) របស់​ប្លក​លោក​អ្នក​ជាមុន​សិន សូម​មើល​អត្ថបទ "របៀប Backup, Restore និង​ទាញយក Template ប្លក"
- ចូល​ទៅ​កាន់ Template >> Edit HTML >> Proceed (សូមមើល​រូប​ខាង​ក្រោម)
Template >> Edit HTML >> Proceed
 - ស្វែង​រក code ថា :  </head>  (បើ​សិន​ជា​ចង់​លឿន​សូម​ចុច : F3 ឬ Ctrl+F រួច​វាយ​ពាក្យ​ </head> ក្នុង​ប្រអប់​ស្វែង​រក)


- ចម្លង​ code យក​ទៅ​ Paste ដាក់​ពី​ខាង​លើ​ពាក្យថា ដោយ​ទុក​ចន្លោះ​មួយ​បន្ទាត់ ឬ​មិន​បាច់​ក៏​បាន (សូម​មើល​រូប​ខាង​ក្រោម​នេះ)
- ចុច​ប៊ូតុង  Save template  ជា​ការ​ស្រេច សាក​បើក​ប្លក​​មើល​ថា​ដំណើរ​ការ​យ៉ាង​មេចដែរ :D៕

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23