1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, October 5, 2013

វិធី​ដាក់​ដំឡើង Nvidia Optimus driver លើ Ubuntu 12.04


Nvidia Optimus ជា​ដំណោះ​ស្រាយ​ល្អ​បំផុត​ចំពោះ​ការ​ចំនាយ​ថាម​ពល​លើ​មុខ​ងារ 3D របស់​កុំព្យូទ័រ​យួរ​ដៃ​ ដែល​បច្ចុប្បន្ន​តែង​តែ​​មាន​មក​ជាប់​ជាមួយ​នូវ​​ក្រាហ្វិក​កាត​ពីរ​គឺ​ជាប់ ​ក្ដារ​មេស្រាប់ Intel GMA និង​មួយ​ទៀត​​ជា​លក្ខណៈ​បន្ថែម Nvidia chip ។

បើ​សិន​ជា​យើង​ប្រើ​ធម្មតា​វា​នឹង​មិន​រត់​ Nvidia ទេ វា​ប្រើ Nvida ​លុះ​ត្រា​តែ​យើង​បើក​កម្មវិធី​ឬ Game ប្រភេទ 3D ។ បើ​នៅ​លើ​ Windows ការ​ដាក់ drivers គ្រាន់​តែ​ចុច​ Install ធម្មតា​ជា​ការ​ស្រេច តែ​បើ​នៅ​លើ Linux វា​មាន​ការ​ពិបាក​បន្តិច តែ​យើង​អាច​ធ្វើ​វា​បាន​ដោយ​សារ​តែ​គំរោង​ bumblebee ។
ដើម្បី​ដាក់​ដំឡើង ឬ​បន្ទាន់​សម័យ​​ការ Nvidia drivers បើក​ Terminal (ចុច Alt+F2 ឬ​ចុច Ctrl+Alt+T) បន្ទាប់​មក​ចំលង​​អក្សរ​បញ្ជា​ខាង​ក្រោម​ទៅ​ដាក់​ក្នុង terminal:
បើ​អ្នក​ប្រើ Ubuntu 12.04 វាយ​ពាក្យ​បញ្ជា (កុំព្យូទ័រ​ត្រូវ​ភ្ជាប់​អ៊ីនធើណែត​ និង​មិន​អាច​ប្រើ​លើ​កម្មវិធី​​ម៉ាស៊ីន​សប្បនិម្មិត)៖


​sudo apt-add-repository ppa:bumblebee/stable
បើ​អ្នក​ប្រើ Ubuntu 11.04 វាយ​ពាក្យ​បញ្ជា៖


sudo apt-add-repository ppa:ubuntu-x-swat/x-updates
វាយ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖


sudo apt-get update
sudo apt-get install bumblebee bumblebee-nvidia
នៅ​ពេល​ដាក់​ដំឡើង​ចប់​ restart កុំព្យូទ័រ រួច​ពិនិត្យ​មើល​ថា​តើ​វា​បាន​សំរេច​ឬ​ទេ​ដោយ​ចុច Window/Super key វាយ​ពាក្យ: nvidia x server settings ហើយ​បើក​វា។
សំរាប់​ការ​ប្រើ​កម្មវិធី​ជា​មួយ​នឹង Nvidia graphics card នោះ​អ្នក​ត្រូវ​​បើក​កម្មវិធី​តាម​ពាក្យ​បញ្ជា​ “optiru” ពី​មុខ​។
សាក​​បើក Terminal វាយ៖ $ glxgears និង $ optirun glxgears តើ​វា​មាន​អ្វី​ខុស​គ្នា​ឬ​ទេ?


$ optirun –help
ដោះ​ការ​ដំឡើង​ចេញ៖


sudo apt-get purge bumblebee
sudo apt-get –purge autoremove

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23