1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, September 28, 2013

ដាក់ធាតុ​ក្រាហ្វិក​​បង្ហាញ​រូប​អ្នក​ចុច​តាមដាន​ប្លក​តាម​រយៈ Google+ followers

ធាតុ​ក្រាហ្វិក Google+ Followers
   លោកអ្នក​ដែល​​ជា​អ្នក​ប្រើប្រាស់ Blogger ឬ​អ្នក​ដែល​មាន​ប្លក​ផ្ទាល់​ខ្លួន ធ្លាប់​បាន​ដឹង​និង​ស្គាល់​រួច​មក​ហើយ​អំពី​ការ​ការ​ដាក់ "អ្នក​ចុច​ Like ប្លក​របស់​យើង​ដោយ​ប្រើ Facebook Like Box" ដែល​ជា​ប្រអប់​ចុច​ចូល​ចិត្ត​ពេញ​និយម​ខ្លាំង​ជាង​គេ ដោយសារ​តែ​វា​អាច​បង្ហាញ​រូប​អ្នក​ចុច​ចូល​ចិត្ត​បាន​ទៅ​តាម​ទីធ្លា​ដែល​ របស់​ប្លក។ ប្លក​អាក្បាលធំធ្លាប់​បាន​បង្ហាញ​ជូន​ពី​របៀប​ដាក់ Facebook Like Box ចំនួន​ 2 របៀប​រួច​មក​ហើយ​គឺ៖
   នៅ​ក្នុង​គន្លឹះ​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ដាក់​បង្ហាញ​រូប​អ្នក​ចុច​តាមដាន​តាម​រយៈ Google Plus (G+) វិញ​ម្តង ដោយ​កាលពី​មុន Google+ មិន​ទាន់​បាន​អនុញ្ញាតិ​ឲ្យ​មាន​លក្ខណៈ​បែបនេះ​ទេ ខណៈ Facebook មាន​តាំង​ពី​យូរ​ហើយ។ Google+ គឺ​ជា​បណ្ដាញ​សង្គម​ដែល​ Google បង្កើត​ឡើង​ដើម្បី​ផ្សារភ្ជាប់​សេវាកម្ម​របស់ Google ទាំង​ឡាយ​ដូចជា YouTube, ប្រព័ន្ធ​ផ្ញើ​ដំណឹង​ជាដើម យល់​ដឹង​បន្ថែម​អំពី G+។ ​បើ​ចង់​ដាក់​សូម​មើល​ពី​របៀប​ខាងក្រោម​នេះ៖


៙ របៀប​ដាក់​ធាតុ​ក្រាហ្វិក Google+ Followers ៖

- តំរូវការ​ដែល​សំខាន់​បំផុត​នោះ​គឺ លោកអ្នក​ត្រូវ​ចូល​ទៅ​បើក​ប្រើ​សេវាកម្ម Google Plus (G+) ឲ្យ​រួចរាល់​ជាមុន​សិន បើ​មិន​ទាន់​បាន​ប្រើ https://plus.google.com/ ។ 
- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោកអ្នក។
- ចូល​ទៅ Layout >> ចុច Add s Gadget

-  ត្រង់​តាប Basics នោះ​លោកអ្នក​នឹង​បាន​ឃើញ​ធាតុ​ក្រាហ្វិក Google+ Followers សូម​ចុច​លើ​វា។

- ផ្ទាំង​កំណត់ Google+ Followers បាន​បង្ហាញ​ឡើង ត្រង់​កន្លែង Title អ្នក​អាច​ដាក់​ជា​ពាក្យ​ផ្សេង​បាន ឧទាហរណ៍ : "តាមដាន​តាម​រយៈ G+" ជាដើម។
- រួច​ចុច​ឆ្នុច Save ដើម្បី​ទទួល​យក។

- បន្ទាប់​ពី​ចុច​កំណត់​ធាតុ​ក្រាហ្វិក Google+ Followers រួច​ហើយ សូម​លោក​អ្នក​ចាប់​ទាញ​ យក​ទៅ​ដាក់​ត្រង់​កន្លែង​សមគួរ​ក្នុង​ផ្នែក​ Layout របស់​ប្លក​លោកអ្នក​ជា​ការ​ស្រេច។
- សាក​បើ​ប្លក​របស់​លោកអ្នក​មើល​ថា​តើ Google+ Followers ល្អដូច​​ការ​ដាក់ Facebook Like Box ដែរ​ឬ​ទេ? :D។
លទ្ធផល​និង​រូបរាង​ធាតុ​ក្រាហ្វិក Google+ Followers
ធាតុ​ក្រាហ្វិក Google+ Followers
    ការ​ដាក់​ធាតុ​ក្រាហ្វិក Google+ Followers គឺ​ជា​អ្វី​ដែល​ខ្ញុំ​ក៏​ដូចជា​អ្នក​ប្រើប្រាស់ Blogger ទាំងអស់​ចង់​បាន​យូរហើយ :) ឥឡូវ​នេះ​បាន​មក​ដល់​មែន។ នាំ​គ្នា​ដាក់​​ទាំងអស់​គ្នា​ទៅ​ ដើម្បី​មាន​អ្នក​ចុច​គាំទ្រ​ម្ចាស់​ប្លក។ ជួប​គ្នា​លើក​ក្រោយ​ទៀត​ជាមួយ​គន្លឹះ​ប្លក​ល្អ​ជាមួយ​ប្លក​អាក្បាលធំ៕

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23