1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, May 6, 2014

ប្តូរ​ Windows 8 ទៅជាភាសាខ្មែរ​



ពេល ​ខ្លះ​អ្នក​ចង់​បាន​ភាសា​កណើត​ នៅលើ​កុំ​ព្យូទ័រ​ផ្ទាល់ខ្លួន​មែនទេ? ជាការពិត មានវិធីងាយ​ៗ​​ដែល​អាច​ឲ្យ​លោក​អ្នក​អាច​អាន​ភាសា​ខ្មែរ សម្រាប់​ Windows 8 យ៉ាងស្រួល។
តើត្រូវធ្វើ​ដូចម្តេច?
ជំហ៊ានទី១៖ ជាការងាយស្រួលណាស់ តែជាដំបូង​លោកអ្នក​ត្រូវ​ចូលទៅកាន់ អាស័យដ្ឋាន​នេះ ដើម្បីទាញ​យក​ភាសា​ខ្មែរ៖ http://windows.microsoft.com/en-us/windows/language-packs#lptabs=win8
បន្ទាប់មក​ត្រូវស្វែងរក​ ភាសាខ្មែរ ហើយចុចលើពាក្យថា Control Panel ពេលនោះ​វា​នឹងចាប់ផ្តើម​ទាញ​យក និងបញ្ចូល​ដោយស្វ័យ​ប្រវត្តិ។
ជំហ៊ានទី២៖ បន្ទាប់ពីបានបញ្ចូល​ជោគជ័យ​ហើយ សូមលោក​អ្នកចូលទៅកាន់ Control Panel -> Language -> ហើយចុច​ត្រង់ Advance Setting។ បន្ទាប់មកវានឹង​បង្ហាញ​ផ្ទាំង​ថ្មី​មូយ ដោយ​នៅប្រអប់ជ្រើស​រើស​ខាងលើ​គេបំផុត លោកអ្នក​នឹង​ឃើញ​ភាសា​ខ្មែរ។ សូមចុច​ប្រអប់ជ្រើសរើស រួច​រើស​យក​ភាសា​ខ្មែរ ហើយ​ចុច Save ។
ជំហ៊ានទី៣៖ ក្រោយពេលកំណត់​ភាសា​ខ្មែររួចរាល់ហើយ លោកអ្នក​អាច​ Sing Out រូច Sign In ចូលវិញ ពេលនោះ​វានឹង​ធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់ផ្អើលព្រោះបានឃើញ ភាសា​ជាតិរបស់យើង នៅ​លើ​ផ្ទាំង Windows 8។
111

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23