1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Wednesday, November 6, 2013

អាថ៌កំបាំង​លេខ​កូដ​សម្ងាត់​​នៅ​ពី​ក្រោយ

Android OS មាន​លក្ខណៈ​ពិសេស​ភ្ជាប់​មក​ជា​មួយ​លេខកូដ​​ដោយ​សម្ងាត់ ធ្វើ​ឱ្យ​អ្នក​ប្រើ​មួយ​ចំនួន​ពុំ​បាន​ដឹង​ពី​អាថ៌កំបាំង​ទាំង​នោះ​ឡើយ។ ប្រព័ន្ធ​ប្រតិបត្តិការ​មាន​បង្កប់​នូវ​លេខ​កូដ​សម្ងាត់​ដែល​អាច​ប្រើ​ ដើម្បី​អនុវត្ត​សកម្មភាព​ជាច្រើន​ដូច​ខាង​ក្រោម៖
*#06# (មើល​លេខ IMIE)
*#1234# (
មើល SW កំណែ PDA​, CSC​, Modem​)
*#2663# (TSP / TSK
គឺ​មើល​លើ​ការ update កម្មវិធី​បង្កប់​)
*#0228# (
មើល Battery Status)
*#7284# (
ការ​ត្រួត​ពិនិត្យ PhoneUtil ដែល​មាន UART និង USB)
*#9090# (
ចូល​មើល ServiceMode ដែល​ជា Diagnostic Configuration)
*#232338# (
មើល MAC ADDRESS និង​អាច enable disable PS mode)
*#0842# (
របៀប​សាកល្បង​ញ័រ Vibration Test )
*#0283# (
ការ​ត្រួតពិនិត្យ Loopback)
*#9900# (
របៀប dump ប្រព័ន្ធ​)
*#7594# (
កំណត់ Shutdown នៅ​ក្នុង Factory Mode)
*#34971539# (
មើល​ព័ត៌មាន CameraFirmware Standard)
*#7353# (
បើក​បញ្ជី​មុខងារ​ជា​ច្រើន ដើម្បី​ធ្វើតេស្ត​សាកល្បង​រហ័ស)
*#0782# (
មើល RTCTimeRead)
បញ្ជាក់ ៖ ម៉ូដែល​ទូរស័ព្ទ​ខ្លះ​ពុំ​អាច​ប្រើ​កូដ​ខាង​លើ​ទាំង​អស់​បាន​នោះ​ទេ ពោល​គឺ​កូដ​ខ្លះ​ដំណើរ​ការ​ចំណែក​កូដ​ខ្លះ​ប្រហែល​មិន​ដំណើរ​ការ។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23