1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, January 7, 2014

គន្លឹះ​រចនា UI កម្មវិធី​កាន់តែ​ស្អាត​ជាមួយ​ DotNetBar


ការ​រចនា​ UI (User Interface) ឲ្យមាន​លក្ខណៈ​ស្រស់​ស្អាត​ ទាក​ទាញ​ អាច​ជា​រឿង​មួយ​ដ៏​ពិបាក​សម្រាប់​មិត្ត​អ្នក​ Programmer ។ សំបុកអាយធី សូម​ធ្វើ​ការ​ណែ​នាំ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា DotNetBar ដែល​ជាកម្មវិធីជំនួយ មានជំនាញ​ក្នុងការ​តុប​តែង UI របស់​កម្មវិធី​របស់​លោកអ្នកឲ្យ​មាន​លក្ខណៈ professional និង​កាន់តែ​ស្រស់​ស្អាតថែម​មួយ​កម្រិត​ទៀត ។ លោកអ្នក​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី DotNetBar នេះ​ ជាលក្ខណៈ trial ប៉ុន្តែ Full fuction បាន​នៅ ​ទីនេះ 
DotNetBar មាន tool ពិសេសៗ​ជា​ច្រើន​ ដែល​គូរ​ឲ្យ​ចាប់​អារម្មណ៍ ដូច​ជា Metro UI និង Office menu ជាដើម។Tool សរុប​ ដែល DotNetBar ផ្តល់​ជូន​មាន​ប្រមាណ 80  ផ្សេងៗគ្នា ដែល​លោក​អ្នក​អាច​ចូល​ទៅ​មើលបាន​តាមរយៈ www.devcomponents.com/dotnetbar/ ។
Metro_UI_DotNetBar
Office_Menu_DotNetBar

របៀប Configure DotNetBar ជាមួយ Microsoft Visual Studio

ជា​ដំបូង​ សូម​បើក​កម្មវិធី Microsoft Visual Studio របស់​លោកអ្នក និង​ធ្វើ​ការ​បង្កើត project ថ្មីមួយ ។ ឧទាហរណ៍៖
MSStudio_New_Pro_DotNetBar
នៅ​ត្រង់ ToolBox សូមធ្វើការ Right-Click និង​ជ្រើស​រើស​យក Add Tab និងធ្វើការ​បញ្ចូល​ឈ្មោះឲ្យ tab ថ្មី​នោះ ។ ឧទាហរណ៍៖ Dot Net Bar…
2
បន្ទាប់​មក​ទៀត សូម​ធ្វើការ Right-Click នៅ​ក្នុង tab ថ្មីនេះ និង​ជ្រើសរើសយក Choose Items…
3
បន្ទាប់​មក​ លោក​អ្នក​នឹងទទួលបាន​ផ្ទាំង​នេះ សូមចុច Browse..
4
សូមចូលទៅកាន់ទីតាំង DotNetBar ដែលបានដំឡើង ដែលជាទូទៅគឺ C:\Program Files \DotNetBar និង​ជ្រើសយក DevComponents.DotNetBar2.dll និង DevComponents.Instrumentation.dll
5
ពេល​នេះ​ លោកអ្នក​អាច​ចាប់​ផ្តើម Design UI នៃ​កម្មវិធី​របស់​លោកអ្នក​បាន​ហើយ ។
6

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23