1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, January 7, 2014

​ងាយស្រួល​ក្នុង​ការ Download កម្មវិធី​ជាមួយ DDownloads

DDownloads គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ Download កម្មវិធី​ប្រភេទ freeware ​ព្រោះ​ថាវាអាច​ធ្វើការ download ភ្លាមៗ ឬ​ក៏ link (website) ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ downloads បាន​យ៉ាង​ឆាប់​រហ័ស ។
វិធី​ដំឡើង​
ចំពោះ​កម្មវិធី​នេះគឺវាមិនទាមទារ​ធ្វើការ​ដំឡើង​ទេ គឺ​គ្រាន់តែ double-click លើ file Ddownloads.exe ​ដែល​មានៅ​ក្នុង CD ​ទស្សនាវដ្ដី​អាន​ច្បាប់​ទី ៤៧ ។
 រួចហើយ​វានឹង​បង្ហាញ​នូវ​ផ្ទាំង​កម្មវិធី​ដូច​ខាងក្រោម​

វិធី​ប្រើ​ប្រាស់​
​បន្ទាប់មក​លោកអ្នក​ចុចលើ options ​ណាមួយ​ដែល​ត្រូវការនោះ​វានឹង​បង្ហាញ​នូវ​កម្មវិធី​យ៉ាង​ច្រើន​សម្រាប់​ជ្រើសរើស​


​លោកអ្នក​អាច​ធ្វើការ download ​កម្មវិធី​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ select ​ទៅលើ​កម្មវិធី​ដែល​ចង់បាន បន្ទាប់មក​ចុចប៊ូតុង Direct Download នោះ​វានឹង​ធ្វើការ download ​កម្មវិធី​នោះភ្លាមៗ​


ប៉ុន្តែ​ចំពោះ​កម្មវិធី​ខ្លះ​គឺវាមិន​ឲ្យ​លោកអ្នក​ធ្វើការ download ភ្លាមៗ​នោះទេ គឺវា​ឲ្យ​ជា link របស់​កម្មវិធី ដែល​តម្រូវ​ឲ្យ​លោកអ្នក​ចូល​ទៅកាន់​វ៉ិបសានោះ ដើម្បី​ធ្វើការ download ដោយ​គ្រាន់តែ select ​ទៅលើ​កម្មវិធី​ដែល​ចង់បាន បន្ទាប់មក​ចុចប៊ូតុង Direct Download from page



*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី៤៧ សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០១៣
*** Software និង​វីឌីអូ​សម្រាប់​ការអនុវត្ដន៍ ជា​ច្រើន​ទៀតមាន​ក្នុង​ស៊ីឌី​ទស្សនាវដ្ដី​អាន-ANT

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23