1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Wednesday, January 22, 2014

របៀប​បិទ​ផ្ទាំង​Error​ ​លើ​Windows

ប្រិយមិត្ត ​ប្រើ​កុំព្យូទ័រ​ប្រហែល​ជា​ធ្លាប់​ជួប​ប្រទះ​ កម្មវិធី error មួយ​ចំនួន​ហើយ ដែល​ error នោះ​ជា​ប្រអប់​សារ​មួយ​ដែល​បង្ហាញ​ក្រោយ​ពេល​យើង​បិទ​កម្មវិធី​ (exit program) ដូច​ខាងក្រោម៖


អ្នក ​ប្រើ​ប្រាស់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ផ្ទាំង​ error ខាង​លើ​នេះ​ហើយ​តែ​សូម​កុំ​បារម្ភ​ថ្ងៃ​នេះ​ Sabay នឹង​ផ្ដល់​ជា​គន្លឹះ​សម្រាប់​បិទ​ផ្ទាំង​ error នេះ។ ងាយ​ទេ​សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម​៖

ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “services.msc”។

ជំហាន​ទី២៖ រំកិល Mouse ចុះ​ក្រោម​រួច​រក​មើល​ឃ្លា “Program Compatibility Assistant Service” បន្ទាប់​មក​ចុច​ស្ដាំ mouse នៅ​លើ​ឃ្លា​ដដែល​នេះ រួច​រើស​យក​ពាក្យ “Stop”



ជំហាន​ទី៣៖ ក្រោយ​ពី​ចុច​លើ Stop រួច​នឹង​បង្ហាញ​ផ្ទាំង​ Service Control មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​យើង​បិទ​ Serviceនេះ។



-របៀបមួយ​ផ្សេង​ទៀត:
យើង​ក៏​អាច​ចូល​ទៅ​បិទ​តាម​រយៈ​ Local Group Policy Editor បាន​ដូច​គ្នា​ដែរ សូម​មើល​តាម​ជំហាន​ខាង​ក្រោម៖

ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “gpedit.msc” រួច Enter។



ជំហាន​ទី២៖ ក្រោយ ​ពី Enter រួច​ផ្ទាំង​ Local Group Policy Editor នឹង​បើក​ឡើង​ បន្ទាប់​មក​ចូល​ទៅ​ User Configuration\Administrative Templates\Windows Components\Application Compatibility មើល​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ផ្ទាំង​ Local Group Policy Editor យើង​នឹង​ឃើញ​មាន​ឃ្លា ” Turn off Program Compatibility Assistant” ។



ជំហាន​ទី៣៖ ត្រង់ ​នេះ​សូម​ចុច​ mouse ពីរ​ដង​ទៅ​លើ​ឃ្លា​ដដែល​, ​ផ្ទាំង Turn off Program Compatibility Assistant នឹង​បើក​ឡើង​ សូម​ចុច​លើ​ Enable => Apply => OK ដើម្បី​បិទ​ជា​ការ​ស្រេច។



បញ្ជាក់៖ សិទ្ធ​ក្នុង​ការ​បិទ ផ្ទាំង​Erorr ខាង​លើ​បាន លុះ​ត្រា​តែ​ម៉ាស៊ីន​របស់​អ្នក​ជា​Administrator និង​បាន​តែ​លើ​Windows 7 និង​Vista។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23