1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Sunday, January 26, 2014

គន្លឹះ​បង្កើន​ល្បឿន Windows 8​ ឱ្យ​លឿនជាងមុន


ជំនាន់​ចុងក្រោយ​នៃប្រព័ន្ធ​ប្រតិបត្តិ​ការ Windows របស់​ក្រុម​ហ៊ុន Microsoft ត្រូវ​បាន​ដាក់​ចេញ​លក់ ឲ្យប្រើប្រាស់ នោះគឺ Windows 8 ។ ចំណុចពិសេស​ជាងគេ​បំផុត​របស់ Windows 8 នេះគឺដំណើរ​ការ​បិទ​រហ័ស​ជាងគេ​បំផុត ដោយ​គ្រាន់​តែចុចភ្លាម គឺបិទភ្លាម​តែម្តង ។ បន្ថែម​ពីនេះ​ទៀត Windows 8 បាន​កាត់​បន្ថយ​ដំណើរ​ការ Memory ឲ្យ​តិចជាមុន (Windows 7) ដែលនាំឲ្យ​កុំព្យូទ័រ​របស់​លោកអ្នក​ដំណើរការ​លឿនជាង នៅលើ​ Windows ជំនាន់​មុនៗ ។ យ៉ាងណាមិញ នៅ​មាន​ចំណុច​មួយចំនួន​ទៀត ដែល​លោកអ្នក​គួរ​ដឹង ក្នុង​ការ​បង្កើន​ល្បឿន​កុំព្យូទ័រ​របស់​លោកអ្នក ឲ្យ​ដើរ​លឿនជាង​ធម្មតា ។  សំបុកអាយធី​នឹង​បង្ហាញ​ជូន​តាម​ដំណាក់​កាល​ដូចខាងក្រោម៖
Windows_8_Start

បិទ Animations

Windows 8 ឬ Windows 7 តែងតែ​មាន​ភ្ជាប់​មកជាមួយ​នៅ​ក្នុង Settings ដើម ដែល​​​បង្ហាញ​ការធ្វើ​ចលនាឲ្យ​មាន​ភាព​ទាក់​ទាញ​ (animations) នៅពេល​ដែល​លោកអ្នក​បិទ ឬបើក​ផ្ទាំង Windows ។ ប្រសិន​បើ​លោកអ្នក​មិន​សូវមាន​ចំណាប់​អារម្មណ៍​ក្នុងការ​ប្រើប្រាស់​ចលនា​ នេះ សូម​បិទ​វាដោយ​ចូល​ទៅកាន់ Performance Options តាមរយៈ Control Panel ហើយ​បិទ​ចលនា​ដែល​មិន​ចាំបាច់​មួយ​ចំនួន​ដូចរូបខាងក្រោម ។
disable animations in windows 8   How To Make Windows 8 Go Faster: 8 Tips For Improving Performance

ពិនិត្យ​មើល​កម្មវិធី​ដែល​អាច​ឲ្យ​កុំព្យូទ័រ​យឺត

កម្មវិធី Task Manager ថ្មី​នៅ​ក្នុង Windows 8 បាន​ផ្តល់​ភាព​ងាយស្រួល​​ក្នុងការ​ពិនិត្យមើល​ថាតើ កម្មវិធី​ណាមួយ​ទាម​ទារ​តម្រូវការ CPU ឬ Memory (RAM) ច្រើន​ជាងគេ ហើយ​បើ​លោកអ្នក​មិន​ប្រើប្រាស់​វា លោកអ្នកគួរតែ​បិទ​កម្មវិធី​នោះចេញ ។ ដើម្បី​បើក​កម្មវិធី Task Manager ដែល​មាន​ស្រាប់​នៅ​ក្នុង Windows 8 លោកអ្នក​គ្រាន់តែ​ចុច Mouse ស្តាំលើ Desktop Taskbar ហើយ​ជ្រើស​យក Task Manager រួច​ចុច​លើ More details ដើម្បី​មើល​ព៌ត៌មាន​លម្អិត ។
windows 8 task manager6   How To Make Windows 8 Go Faster: 8 Tips For Improving Performance

ពិនិត្យមើល​កម្មវិធី​ដែល​ដំណើរការ​ពេល​បើក​កុំព្យទ័រភ្លាម (Startup)

បន្ថែម​ពីលើ ការពិនិត្យលើ​កម្មវិធី​ដែល​មិនគួរ​បើក​ចោល ដែលនាំឲ្យ​កុំព្យូទ័រ​ដើរ​យឺត លោកអ្នក​អាច​ពិនិត្យ​លើ​ចំណុច Startup មួយទៀត ក៏​អាច​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុងការ​បង្កើន​ល្បឿន​កុំព្យូទ័រ​ឲ្យ​លឿន​ជាង ​មុន រាល់ពេល​បើក​កុំព្យូទ័រ​ភ្លាមៗ ។ សូមកំណត់ថា កម្មវិធី​ណាខ្លះ​ដែល​លោកអ្នក​ចង់​ឲ្យ​ដំណើរ​ការ​ដំបូង ឬមិន​ចាំបាច់ ។
windows 8 task manager startup programs   How To Make Windows 8 Go Faster: 8 Tips For Improving Performance

ប្រើប្រាស់​កម្មវិធី​ការពារ​កុំព្យូទ័ររបស់ Microsoft

កម្មវិធី​ការពារ​មេរោគ​ កុំឲ្យ​ឆ្លង​ចូល​ក្នុង​កុំព្យូទ័រ​ដែល​ពេញ​និយម​មានច្រើនដូចជា BitDefender, Kaspersky, Avast, ESET, Panda ជាដើម ។ លោកអ្នក​អាចជ្រើស​រើស​កម្មវិធី​​ណាមួយ​ដែល​លោកអ្នកគិតថា មាន​ប្រសិទ្ធិភាព និង​ធ្លាប់​បាន​គេ​និយាយ​តៗគ្នា​ថា ល្អ​ប្រើ និង​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​កុំព្យូទ័រ ។ តាម​បទពិសោធន៍របស់​សំបុកអាយធី យើង​សូម​ផ្តល់​អនុសាសន៍​ដល់លោកអ្នក សាកល្បង​ប្រើ BitDefender និង Kaspersky ដែលដំណើរ​ការ​ល្អ​ប្រសើរ និង​កាពារ​កុំព្យូទ័រ​ពី​ការ​ឆ្លង​មេរោគ​នានា​បាន​ល្អ​ផងដែរ ។ លោកអ្នក​គួរ​ចំណាយ​ប្រាក់​បន្តិច​បន្តួច ដើម្បី​ទិញ​អាជ្ញាបណ្ណ​ស្របច្បាប់ និង​ប្រើប្រាស់​ដោយពេញលេញ (គួរកុំប្រើ​កម្មវិធី​ទាំងនេះ ប្រភេទ Free Edition វាមិនសូវ​មាន​ប្រសិទ្ធិភាព​ទេ) ។
សូម​កុំ​ចំណាយ​ពេល​ប្រើ​កម្មវិធី Crack ឬ​ Patch ដែល​មិនអាច​ការពារ​កុំព្យូទ័រ​លោកអ្នក​បាន​ច្បាស់​លាស់​នោះទេ ផ្ទុយទៅវិញ វានឹង​នាំមកជូន​លោកអ្នក​នូវ​មេរោគ Spam និង​កម្មវិធី​រំខាន​មួយ​ចំនួន​ទៀតទៅវិញ ។
ចំពោះ Microsoft Windows វិញ នឹងផ្តល់​អនុសាសន៍​ដល់​លោកអ្នក​ក្នុងការ​ជ្រើស​រើស​កម្មវិធី​កម្ចាត់​មេរោគ​ របស់​ក្រុម​ហ៊ុន​ពួកគេ​ផ្ទាល់ ។ នោះ​គ្មានអ្វី​ក្រៅពី Microsoft Security Essentials ដែល​ជាកម្មវិធី​ឥតគិត​ថ្លៃ និង​បំពេញ​តូនាទី​បាន​យ៉ាង​ល្អ​ប្រសើរ​ ព្រមទាំង​មិន​ធ្វើ​ឲ្យ​កុំព្យូទ័រ​លោកអ្នក​ដំណើរការ​យឺត​នោះឡើយ ។
windows defender on windows 8   How To Make Windows 8 Go Faster: 8 Tips For Improving Performance
លោកអ្នក​អាចទាញយក​ប្រើប្រាស់​ដោយ​ឥតគិត​ថ្លៃបាន ចុចទីនេះ

កំណត់​ថាមពល​ប្រើប្រាស់ (Power Settings)

ការកំណត់​ថាមពល (Power) ​ប្រើប្រាស់​នៅ​ក្នុង​កុំព្យូទ័រ​ក៏ជា​ចំណុច​សំខាន់​មួយ ដែល​លោកអ្នក​គួរ​ពិនិត្យ​ផងដែរ ។ ប្រសិន​បើ​លោកអ្នក​ចង់​ឲ្យ​កុំព្យូទ័រ​ដំណើរ​ការ​ដោយ​យ៉ាង​ប្រសើរ ដោយ​ប្រើប្រាស់​អស់ពី​សមត្ថភាព (Best Performance) លោកអ្នក​នឹង​ចំណាយ​ថាមពល​​​ច្រើន​តាម​នោះ​ដែរ។ យ៉ាងណាមិញ បើ​លោកអ្នក​ចង់​សន្សំ​ថាមពល​ថ្ម (Power Saver) នោះ​កុំព្យូទ័រ​នឹង​ដំណើរ​ការ​មិន​សូវ​ប្រសើរ​ឡើង ពន្លឺអេក្រង់​កុំព្យូទ័រ​ក៏ ថយ​តាមនោះ។
ដើម្បី​ចូល​ទៅ​កំណត់​ថាមពល​ប្រើប្រាស់ សូម​ចុចលើ Key Windows ហើយវា​ថា Power Plan រួចចុចលើ Settings ឬអាច​ចូល​ទៅតាម Control Panel ក៏បានដែរ ។
ជាទូទៅ Windows បាន​កំណត់ Settings មកជាស្រេច​ឲ្យ​លោកអ្នក​ប្រើ Balanced mode ដែល​វានឹង​បន្ថយ​ល្បឿន CPU កុំឲ្យ​រត់​ខ្លាំង ឬនិង​មិន​សូវ​ចំណាយ​ថាមពល​ដូចគ្នា មានន័យថា​ដំណើរការ​សមល្មម ។
windows 8 power options   How To Make Windows 8 Go Faster: 8 Tips For Improving Performance

កំណត់​ឲ្យ​កុំព្យូទ័រ Sleep ពេលលែង​ប្រើ

នៅពេលកុំព្យូទ័ររបស់​អ្នក​ Sleep វាប្រើប្រាស់​ថាមពល​ថ្មតិចបំផុត ហើយថាមពលដែលកុំព្យូទ័ររបស់​អ្នក​ប្រើប្រាស់នោះ​គឺដើម្បី រក្សាកម្មវិធីដែល​កំពុងដំណើរការ​ ឬ File ដែល​លោកអ្នក​បាន​បើក​នៅក្នុង Ram របស់​កុំព្យូទ័ររបស់​អ្នក​។ នៅពេលដែល​លោកអ្នក​ចង់​ប្រើប្រាស់​កុំព្យូទ័រវិញ នោះលោកអ្នក​អាចបន្ត​ការងារ​ដែល​ខ្លួនបានធ្វើមុន Sleep បានលឿនជាង​នៅពេលដែល​លោកអ្នក​បិទកុំព្យូទ័រតែម្តង (Shut Down) ។ នៅពេលដែល​លោកអ្នកធ្វើការ​បិទកុំព្យូទ័រតែម្តង​ ហើយលោកអ្នក​ចង់​បើកមកប្រើប្រាស់​វិញ លោកអ្នក​ក៏ត្រូវបើកកម្មវិធីដែល​លោក​អ្នក​បានប្រើ​មុនពេល Shut Down នោះដែរ ។​ មានន័យថា កំណត់​ឲ្យ​កុំព្យូទ័រ Sleep នេះ​នឹង​មិន​ចំណាយ​ថាមពល​ច្រើន ហើយ​លោកអ្នក​ក៏អាច​ធ្វើ​ការ​បន្ត​បាន​រហ័សដែរ ។
windows 8 settings charm   How To Make Windows 8 Go Faster: 8 Tips For Improving Performance

ធ្វើឱ្យ Hard Drive កុំព្យូទ័រអ្នក​មាន​ដំណើរការល្អជាងមុន​

ធម្មតា​នៅក្នុង​ Windows តែង​មាន​បញ្ជូល​​លក្ខណៈ​ពិសេស​ Disk Defragment ទាំង​​នៅក្នុង Windows 7 និង Windows 8 គេបាន​កំណត់​ឈ្មោះថ្មីថា Optimize Drive Tools ។ ដើម្បី​អាច Optimize Hard Drive ចូលទៅ​ Charm Menus Bar (នៅប៉ែក​ខាង​ឆ្វេង)​ ហើយស្វែងរក​​ពាក្យ Defragments => Setting ។ ជាទូទៅ​​នៅក្នុង Windows 8 នឹងធ្វើការ​ Optimizes Hard Drive របស់​លោកអ្នក ​ក្នុង​មួយ​សប្ដាហ៍ម្តងដោយការ​កំណត់​ ប៉ុន្តែប្រសិនបើ​ធ្វើការ​ផ្លាស់ប្តូរទីតាំង​ឯកសារ​របស់​អ្នក​ញឹកញាប់​អ្នក​ គប្បី Optimize Hard Drive បានកាន់តែឆាប់កាន់​តែល្អ ។
windows 8 optimize drives   How To Make Windows 8 Go Faster: 8 Tips For Improving Performance

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23