1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, November 8, 2013

អស់​កង្វល់​ក្នុង​ការ​ចែក​​ Drive​ លើ​កុំព្យូទ័រ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ជា​ថ្មី

កន្លង​ទៅ​នេះ ប្រិយមិត្ត អាឡប់ ធ្លាប់​ទទួល​បាន​ចំណេះដឹងយ៉ាង​ច្រើន​ ក្នុង​ការ​បង្ហាញ​គន្លឹះ​ខ្លីៗ​ ជុំវិញ​ការ​ប្រើប្រាស់​គ្រឿង​បច្ចេកវិទ្យា​។ ឥឡូវ​នេះ អាឡប់ មាន​គន្លឹះ​ខ្លី​ថ្មី​មួយ​ទៀត សម្រាប់​បង្ហាញ​ដល់​ប្រិយមិត្ត​ និង​មិត្ត​អ្នក​អាន​គឺ​វិធី​ក្នុង​ការ​​ចែក Drive លើ​កុំព្យូទ័រ ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ជា​ថ្មី។
ជា​ទូទៅ ប្រិយមិត្ត​ចូលចិត្ត​ចែក​ Drive ជា​ពីរ​គឺ Drive (C:) និង​Drive (D:) ដោយ Drive (C:) សម្រាប់​ដាក់​​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ប្រើប្រាស់​មួយ​ចំនួន។ ចំណែក Drive (D:) ភាគ​ច្រើន​សម្រាប់​បញ្ចូល​ឯកសារ​, រូបភាព និង​វិដេអូ ចម្រៀង​ជា​ដើម។ ចុះ​បើ​ចង់​បង្កើត Drive ថ្មី​មួយ​ទៀត ដើម្បី​ទុក​ប្រើប្រាស់​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅ?

ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដើម្បី​បង្កើត​ Drive ​ថ្មី​នៅ​លើ​ HDD ​ដោយ​មិន​ចាំបាច់​ដំឡើង​ Windows ជា​ថ្មី​។ តោះ! ទៅ​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា។

១.​ដំបូង​ប្រិយមិត្ត​បើក​​ Disk Management ដោយ​វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ diskmgmt.msc ចូល​ក្នុង​ប្រអប់​command prompt។


២.នៅ​លើ​ផ្ទាំង​របស់​ Disk Management សូម right-click ​លើ Drive ដែល​ Space នៅ​ទំនេរ​ច្រើន បន្ទាប់​មក​ចុច​លើ​ពាក្យ Shrink Volume ដើម្បី​រំលែក Space Drive ដែល​នៅ​សល់​ឲ្យ​ទៅជា unallocated Drive មួយ។



៣. ចូរកំណត់​តម្លៃ​ជាក់លាក់​មួយ​សម្រាប់​ជា unallocated Space។


៤.​ ចុច right-Click មួយ​លើ​ unallocated Drive​ ។ ជ្រើសរើស​យក​ពាក្យ New Simple Volume ដើម្បី​កំណត់​ space និង​ ឈ្មោះ​របស់ Drive ។







៥. ជា​ចុង​ក្រោយ​នេះ​ចុច​ right-click លើ​ Drive ដែល​ទើប​បង្កើត​ថ្មី​នោះ​ រួច​ជ្រើសរើស​យក​ពាក្យ​ Format ។ ​ដូចនេះ​ប្រិយមិត្ត​អាច​ប្រើប្រាស់​ថ្មី​នោះ​បាន​ហើយ។


_________________________________________________
ផ្សព្វផ្សាយបន្តដោយ ៖​ ​ អាឡប់
ដកស្រង់​ចេញពី ៖​ http://news.sabay.com.kh

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23