1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, November 8, 2013

របៀប​ដក​ចេញ​ផ្ទាំង Metro UI របស់ Windows 8

​ផ្ទាំង Metro UI របស់ Windows 8
  ប្រធាន​បទ​របស់​យើង​គឺ របៀប​ដក​ចេញ​ផ្ទាំង Metro UI របស់ Windows 8 ដើម្បី​ចំណេញ Internet និង​ម៉្យាង​ទៀតមិន​ចង់​ប្រើ​តែ​ម្ដង សូមមើល​តាមជំហាន​ខាង​ក្រោមនេះ៖
-ចុច​ប៊ូតុង Key Win + R. ដើម្បី​បើក​ផ្ទាំង​កម្មវិធី Run
-វាយ​ពាក្យ​ REGEDIT ក្នុងប្រអប់ dialog ​របស់ Run





 -ចូល​ទៅ​មាន​ទីតាំង​ដូច​ខាង​ក្រោម​នេះ៖
 HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer
 -ចុច​លើ RPEnabled ចំនួន​ពីរ​ដងផ្ទួនៗ 

-ដាក់តម្លៃ 0​ (សូន្យ)  ក្នុង​ប្រអប់ Value data រួច​ចុច OK
-Logoff and logon ម្ដង​ទៀត​ជា​ការ​ស្រេច

ឥឡូវផ្ទាំង Metro UI បាន​បាត់​ហើយ Windows 8 មើល​ទៅ​ដូច​ជា Windows 7 វិញ​.

ចំណាំ៖ ដើម្បី​បើក Metro UI ត្រលប់​មក​វិញ​គឺ​ត្រូវ ដាក់​តម្លៃ 1 (មួយ) ជំនួស​អោយ​លេខ 0 (សូន្យ) ក្នុង​ប្រអប់Value data របស់ RPEnabled វិញ៕

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23