1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, September 27, 2013

កូដ​រូប​សញ្ញា​អារម្មណ៍ Gangnam Style សម្រាប់​ប្រអប់​ជជែក Facebook

កូដ​រូប​សញ្ញា​អារម្មណ៍ Gangnam Style សម្រាប់​ប្រអប់​ជជែក Facebook

Gangnam Style ចុះ​ទៅ​ដក​សន្ទូង
   Gangnam Style គឺ​ជា​ចំណង​ជើង​បទ​ចំរៀង ហើយ​ក៏​ជា​ក្បាច់​រាំង​ជិះ​សេះ​ក្នុង​ខ្យល់ ​របស់​អ្នក​ចំរៀង​កូរ៉េ​ខាង​ត្បូង ឈ្មោះ​ថា Spy ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ សម្រាប់​​បទ​ចំរៀង​កូរ៉េ (K-Pop) ទាំងឡាយ។ បើ​យោង​ទៅ​តាម​ចំនួន​ចូល​មើល​បទ​ចំរៀង Gangnam Style នៅ​ឯ​គេហទំព័រ Youtube.com គិត​មក​ដល់​ត្រឹម​ 3 ខែ​កន្លង​មក​នេះ ​មាន​អ្នក​ចូល​មើល​ប្រមាណ​ជាង 500,000,000 ដង (ជាងប្រាំរយ​លាន​ដង) ​។ នៅ​តាម​ប្រទេស​នានា គេ​សង្កេត​ឃើញ​​មាន​ក្រុមហ៊ុន​ផលិត​ចំរៀង ឬ អ្នក​ដែល​ចូល​ចិត្ត​ថត​រូប បាន​បបួល​គ្នា​ថត​វីដេអូ​​ត្រាប់​តា​ម Gangnam Style ហើយ​មាន​ប្រទេស​ខ្លះ មាន​រឿង​វៃ​តប់​គ្នា​ដោយសារ​តែ​បទ​នេះ​ក៏​មាន​ដែរ។


   ឥឡូវ​នេះ Gangnam Style ក៏​មាន​នៅ​ប្រអប់​ជជែក​កម្សាន្ត​របស់ Facebook ផង​ដែរ។ បើ​លោក​អ្នក​ជា​អ្នក​គាំទ្រ Gangnam Style សូម​មើល​ពី​របៀប​ដាក់​បង្ហាញ​នៅ​ក្នុង Facebook​​ chat ដូច​ខាង​ក្រោម​នេះ៖

- កត់ត្រា​ចូល (Log in) គណនី Facebook របស់​អ្នក។
- ចុច​រក​មើល​មិត្តភក្ដិ​របស់​អ្នក​ដែល​កំពុង Online ដើម្បី​ជជែក (Chat)។
- ចម្លង​កូដ​រូប​សញ្ញា​អារម្មណ៍ (Emoticon) ដាក់​ចូល​ក្នុង​ប្រអប់ Chat ចុច Enter ជា​ការ​ស្រេច។

កូដ Gangnam Style Emoticon សម្រាប់ Facebook Chat :
[[490550790968952]] [[490550800968951]] [[490550807635617]] [[490550820968949]] [[490550837635614]] [[490550847635613]]
[[490550857635612]] [[490550867635611]] [[490550877635610]]
[[490550884302276]] [[490550894302275]] [[490550900968941]]
[[490550914302273]] [[490550924302272]] [[490550937635604]]
[[490550947635603]] [[490550954302269]] [[490550967635601]]

លទ្ធផល​ដែល​ទទួល​បាន :
Gangnam Style Emoticon
 
បញ្ជាក់ ៖ កូដ​នេះ​មិន​ដំណើរការ​នៅ​ក្នុង ​ comments ទេ។ ពេល​ខ្លះ​វា​អាច​ព្រាលៗ ដូចនេះ​គ្រាន់តែ​អ្នក​សម្អាត browser's cache គ្រប់​យ៉ាង​នឹង​ល្អ​ឡើង​វិញ។

សូម​រីករាយ​ជាមួយ​កូដ Gangnam Style Emoticon នេះ​ជាមួយ​មិត្ត​របស់​អ្នក។
Gangnam Style ខ្មែរ​រាំ​នៅ​កណ្ដាល​ថ្នល់!

ឡូយ​ទេ! បើ​មាន​ស្រីៗ​រាំ​ជាមួយ​កាន់តែ​ដូច :D

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23