1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, September 27, 2013

របៀប​ដាក់​បញ្ជី​អត្ថបទ Site Map ជា​លក្ខណៈ​លាក់​ឬ​បង្ហាញ​ពេល​ចុច​លើ​វា

របៀប​ដាក់​បញ្ជី​អត្ថបទ Site Map ជា​លក្ខណៈ​លាក់​ឬ​បង្ហាញ​ពេល​ចុច​លើ​វា

   កាល​ពី​លើក​មុខ​ប្លក​អាក្បាលធំ​ធ្លាប់​បង្ហាញ​ពី​របៀប​ដាក់ site map (បញ្ជី​អត្ថបទ​) បែប​សាមញ្ញ មិន​មាន​អី​ពិសេស​ទេ តែ​លើក​នេះ​សូម​លើក​យក site map ដែល​មាន​ជា​លក្ខណៈ​លាក់​ឬ​បង្ហាញ នៅ​ពេល​លោកអ្នក​ចុច​លើ​វា។ កាល​ដែល​វា​លាក់​បែប​នេះ​គឺ​មាន​ផល​ប្រយោជន៍​ជួយ​ឲ្យ​បញ្ជី​អត្ថបទ​ប្លក​ណា ​ដែល​មាន​អត្ថបទ​ច្រើន​មិន​ឲ្យ​បង្ហាញ​ទាំង​ដុល​ ឬ​វែង​ខ្លាំង​ពេក​ទេ ទាល់តែ​យើង​ចុច​លើ​វា ទើប​វា​បង្ហាញ​ចំណងជើង​ដែល​ស្ថិត​ក្នុង​​ជំពូក​នោះ។ ចង់​ដឹង​ពី​របៀប​ដាក់​សូម​មើល​តាម​ជំហាន​ខាង​ក្រោម​នេះ ៖

៙ របៀប​ដាក់​បញ្ជី​អត្ថបទ Site Map ជា​លក្ខណៈ​លាក់​ឬ​បង្ហាញ​ពេល​ចុច​លើ​វា ៖

   ការ​ដាក់ Site Map ជា​លក្ខណៈ​លាក់​ឬ​បង្ហាញនេះ​មាន​ពីរ​ដំណាក់ គឺ​ទីមួយ​ដាក់​កូដ​ចូល template និង​ទី​ពីរ​ដាក់​កូដ​ចូល page (ទំព័រ)។

ជំហាន​ទី 1 : ដាក់​កូដ​ចូល template :
- កត់ត្រា​ចូល Log In ក្នុង​គណនី Blogger របស​លោកអ្នក។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML

- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា

- រមូល​ចុះ (scroll down) ទៅ​ដល់ ]]></b:skin>
- ចម្លង​កូដ​ខាង​ក្រោម​ យក​ទៅ​​បិទ​​ភ្ជាប់​កូដ​នោះ​នៅ​ពី​លើ​ស្លាក ]]></b:skin> រួច​​ហើយ​សូម​ចុច  Save template  ​ជាការស្រេច។ មើល​រូប​ខាង​ក្រោម​នេះ

កូដ Site Map  សម្រាប់​ដាក់​ចូល Template
.judul-label{
background-color:#E5ECF9;
font-weight:bold;
line-height:1.4em;
margin-bottom:5px;
overflow:hidden;
white-space:nowrap;
vertical-align: baseline;
margin: 0 2px;
outline: none;
cursor: pointer;
text-decoration: none;
font: 14px/100% Arial, Helvetica, sans-serif;
padding: .5em 2em .55em;
text-shadow: 0 1px 1px rgba(0,0,0,.3);
-webkit-border-radius: .5em;
-moz-border-radius: .5em;
border-radius: .5em;
-webkit-box-shadow: 0 1px 2px rgba(0,0,0,.2);
-moz-box-shadow: 1px 1px 4px #AAAAAA;
box-shadow: 0 1px 2px rgba(0,0,0,.2);
color: #e9e9e9;
border: 2px solid white !important;
background: #6e6e6e;
background: -webkit-gradient(linear, left top, left bottom, from(#888), to(#575757));
background: -moz-linear-gradient(top,  #888,  #575757);
filter:  progid:DXImageTransform.Microsoft.gradient(startColorstr='#888888', endColorstr='#575757');
}
.data-list{
line-height:1.5em;
margin-left:5px;
margin-right:5px;
padding-left:15px;
padding-right:5px;
white-space:nowrap;
text-align:left;
font-family:"Arial",sans-serif;
font-size:12px;
}
.list-ganjil{
background-color:#F6F6F6;
}
.headactive{
    color: #fef4e9;
    border: 2px solid white !important;
    background: #1C8DFF;
    background: -webkit-gradient(linear, left top, left bottom, from(#9dc2e7), to(#438cd2));
    background: -moz-linear-gradient(top,  #9dc2e7,  #438cd2);
    filter:  progid:DXImageTransform.Microsoft.gradient(startColorstr='#9dc2e7', endColorstr='#438cd2');
}

បន្ថែម : យើង​អាច​កំណត់​​ទំហំ​តួ​អក្សរ​​ដែល​បង្ហាញ​ក្នុង​បញ្ជី​​​ទៅ​តាម​ទំហំ​ដែល​យើង​ចង់​បាន។ ឬ​មួយ​ក៏​លុបកូដ​ទំហំ​អក្សរ (អក្សរ​ពណ៌​បៃតង​) ចោល​ក៏​បាន​ដែរ​ដើម្បី​ឲ្យ​វា​បង្ហាញ​ទំហំ​និង​ប្រភេទ​តាម​ប្លក​របស់​យើង។

ជំហាន​ទី​ 2 : ដាក់​កូដ​ចូល Page ថ្មី​មួយ
- បើក​យក​ទំព័រ​ថ្មី​មួយ​ដោយ​​ចូល​ទៅ​កាន់​ម៉ឺនុយ Page >>  New page >> Blank page .

- ដោយ​ឈរ​លើ​តាប HTML , ចម្លង​កូដ​ខាង​ក្រោម​ យក​ទៅ​​បិទ​​ភ្ជាប់​កូដ​នោះ​ទៅ​ក្នុង​ផ្នែក HTML និង ​ត្រូវ​​ដូរ​តំណ​ទៅ​ជា​​របស់​ប្លក​លោក​អ្នក។ ត្រង់​កន្លែង​ចំណងជើង​ទំព័រ​យើង​អាច​ដាក់​ថា Site Map ឬ​ មាតិកាបញ្ជី​អត្ថបទ តាម​តែ​អ្នក​យល់​ឃើញ។
- រួច​រាល់​ហើយ​ចុច  Publish 
ឈរ​លើ HTML រួច​បិទភ្ជាប់​កូដ និង​ដូរ​តំណ​របស់​​ប្លកលោក​អ្នក
កូដ​ Site Map សម្រាប់​ដាក់​ក្នុង Page (ទំព័រ)
<script src="http://nurulimaminfo.googlecode.com/files/daftarisiv2-pack.js">

</script>
<script src="http://www.akbalthom.blogspot.com/feeds/posts/summary?max-results=1000&amp;alt=json-in-script&amp;callback=loadtoc">
</script>
<script type="text/javascript">
var accToc=true;
</script>
<script src="http://deroc.googlecode.com/files/accordion-pack.js" type="text/javascript">
</script>
ចំណាំ ៖​ កុំ​ភ្លេច​ដូរ​តំណ​ដាក់​ជា​ប្លក​​របស់​អ្នក។

- ចូល​ដល់​ផ្ទាំង​គ្រប់គ្រង Page វិញ លោកអ្នក​អាច​ចាប់​ទាញ​យក​ទៅ​ដាក់​នៅ​លំដាប់​ណា​ដែក​អ្នក​ចង់​បាន​តាម​ចិត្ត នេះ​ក្នុង​ករណី​ដែល​លោកអ្នក​បាន​ប្រើ Page Widget ។ តែ​បើ​លោកអ្នក​ប្រើ​ម៉ឺនុយ​ drop down ផ្សេង​វិញ ចំនុច​​នេះ​សូម​រំលង​ចោល។
បន្ថែម ៖ បើ​​អ្នក​មិន​ទាន់​ចេះ​ដាក់ ​ឬ​ មិន​ទាន់​យល់​មុខងារ Page ទេ ​សូម​ចុច​ទី​នេះ​ដើម្បី​មើល
___________________________________
ប្រភព​ពី :  http://www.bloggertrix.com/

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23