1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, September 27, 2013

កូដ Redirect (​ប្ដូរ​ទិស) ​ប្លក​របស់​អ្នក​ទៅ​គេហទំព័រ​ផ្សេង​ទៀត​ដោយស្វ័យប្រវត្តិ

   នៅ​ក្នុង​ពិភព​អ៊ីនធឺណិត​ពាក្យ​ថា redirect (ប្ដូរ​ទិស) គឺ​គេ​ចង់​សំដៅ​លើ​ ការ​បញ្ជូន​អ្នក​ទស្សនា​ពី​កន្លែង​កំពុង​មើល​ ទៅ​កាន់​ទី​កន្លែង​ផ្សេង​មួយ​ទៀត ដោយ​ចុច​លើ​តំណ​ផ្សេងៗ ឬ​ ​នាំ​​ដោយស្វ័យប្រវត្តិ​តែ​ម្ដង​ក៏​បាន។  មូលហេតុ​ដែល​គេ​ធ្វើ​បែបនេះ គឺ​នៅ​​ពេល​​គេ​ចង់​បោះបង់ ឬ​ឈរ​បន្ត​សកម្មភាព​​​ប្លក​របស់​គេ ដោយ​អាច​នាំ​ភ្ញៀវ​ចាស់​ៗ​​ទៅ​កាន់​គេហទំព័រ​របស់​គេ​ផ្សេង​មួយ​ទៀត (គេហទំព័រ​​/ប្លក​ថ្មី ឬ ​របស់​គ្នា​គេ)។ ការ​ធ្វើ​បែបនេះ​ក៏​ល្អ​ម្យ៉ាងដែរ ព្រោះ​គេ​នៅ​តែ​អាច​​នាំ​អ្នក​ចូល​មើល​ដែល​មិន​ទាន់​ដឹង​ពី​គេហទំព័រ/​ប្លក​ ​ថ្មី​របស់​គេ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ បើ​ចង់​ដឹង​សូម​មើល​ខាង​ក្រោម​នេះ ៖

៙ របៀប​ដាក់​កូដ​​ដើម្បី Redirect (​ប្ដូរ​ទិស) ​ប្លក​របស់​អ្នក​ទៅ​គេហទំព័រ​ផ្សេង​ទៀត​ដោយស្វ័យប្រវត្តិ ៖

- កត់ត្រា​ចូល (log in) ចូល​ក្នុង​គណនី​ Blogger របស់​អ្នក។
- ​ចូល​ទៅ​តាប Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
-ចម្លង "​កូដ​​ Redirect (​ប្ដូរ​ទិស)" ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ ឬ ​ដាក់ឈ្មោះ​ក៏​បាន រួច​ចុច​ប៊ូតុង Save
កូដ​​ Redirect (​ប្ដូរ​ទិស)
<form name="redirect">
<center>
<font face="Arial"><b>Your site will redirect within<br><br>
<form>
<input type="text" size="3" name="redirect2">
</form>
seconds</b></font>
</center>

<script>

var targetURL="http://www.bloggertrix.com/"
var countdownfrom=10

var currentsecond=document.redirect.redirect2.value=countdownfrom+1
function countredirect(){
if (currentsecond!=1){
currentsecond-=1
document.redirect.redirect2.value=currentsecond
}
else{
window.location=targetURL
return
}
setTimeout("countredirect()",1000)
}

countredirect()
//-->
</script>

*ការ​កំណត់​កូដ ៖
  • Your site will redirect within : ជា​ពាក្យ​សម្រាប់​បញ្ជាក់​ប្រាប់​អ្នក​មើល​ឲ្យ​គេ​បាន​ដឹង។ ឧទាហរណ៍ : "ប្លក​មួយ​នេះ​​នឹង​​នាំ​អ្នក​ទៅ​កាន់... នា​ពេល​បន្តិច​ទៀត​នេះ" ជាដើម។
  • var targetURL="http://www.bloggertrix.com/" : ជា​កន្លែង​អ្នក​ត្រូវ​ដាក់​តំណ​ទៅកាន់​ទី​ណាមួយ។
  • var countdownfrom=10 : កំណត់​រយៈពេល​ (គិត​ជា​វិនាទី) ដែល​ត្រូវ​ប្ដូរ​ទិស (redirect)។
ចំណាំ ៖ លោក​អ្នក​ត្រូវ​ដាក់ widget មួយ​នេះ​នៅ​ទៅ​តាំង​​ខាង​លើ​គេ ដែល​​ធ្វើ​ឲ្យ​អ្នក​ចូល​មើល​គេ​ឆាប់​មើល​ឃើញ។
​លទ្ធផល
    ចុង​បញ្ចប់​នេះ​ សាក​ចូល​មើល​ប្លក​របស់​លោក​ប្រាកដ​ជា​ចេញ​លទ្ធផល អាច​នាំ​អ្នក​បើក​មើល​ទៅ​កាន់​ទី​កន្លែង​ផ្សេង​ជាក់ជា​មិន​ខាន។ គន្លឹះ​មួយ​នេះ​សឹងតែ​គ្មាន​អ្នក​ប្រើ តែ​បើត្រូវ​ការ​នោះ​ប្រាកដ​ជា​​រក​ខ្វែងដៃ​ខ្វែងជើង ដូច្នេះ​ត្រូវ​តែ​បក​បង្ហាញ​ជា​ភាសា​ខ្មែរ​ឲ្យ​ហើយ៕

__________________________
ប្រភព​ពី : www.bloggertrix.com

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23