1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Friday, September 27, 2013

របៀប​ដាក់​ផ្ទៃ​ខាង​ក្រោយ​ប្លក​​ជា​ស្ទីល​ភ្លៀង​ Matrix មាន​ចលនា

   ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប​ដាក់​ background (រូបភាព​ផ្ទៃ​ខាង​ក្រោយ) ឲ្យ​​ប្លក​ ជា​ប្រភេទ​​ស្ទីល Matrix មាន​ចលនា​ជា​ភ្លៀង​​អក្សរ​អង់គ្លេស​​ពណ៌​បៃតង ធ្លាក់​ចុះ​យ៉ាង​ស្រស់​ស្អាត។ Matrix ​គឺ​ជា​ឈ្មោះ​​ភាពយន្ត​​​ប្រឌិត​​បែប​វិទ្យាសាស្ត្រ​អាមេរិក​អូស្ត្រាលី និយាយ​ពី​ការ​ធ្វើ​សង្គ្រាម​រវាង​មនុស្ស​និង​ម៉ាស៊ីន​កុំព្យូទ័រ នៅ​ក្នុង​ពិភព​សិប្បនិម្មិត ដើម្បី​ដណ្ដើម​គ្រប់គ្រង​​ភព​លោក​វិញ អ្នក​ទាំងអស់​គ្នា​ប្រាកដ​ជា​បាន​មើល​មិន​ខាន។ សូម​មើល​ពី​របៀប​ដាក់​ដូច​ខាង​ក្រោម​នេះ ៖

៙ របៀប​ដាក់​ផ្ទៃ​ខាង​ក្រោយ​ប្លក​​ជា​ស្ទីល​ភ្លៀង​ Matrix មាន​ចលនា ៖

   របៀប​ដាក់​កូដ​ផ្ទៃ​ background នេះ​គឺ​ងាយស្រួល​ណាស់ ព្រោះ​ជា​ប្រភេទ Widget  ហើយ​អាច​ដាក់​ក្នុង​អត្ថបទ​ណាមួយ​ ​ដើម្បី​ឲ្យ​វា​បង្ហាញ​​តែ​នៅ​ពេល​បើក​មើល​អត្ថបទ​នោះ​ក៏​បាន។
- កត់ត្រា​ចូល (Log In) ទៅ​ក្នុង​គណនី Blogger របស់​អ្នក។
- ចូល​ទៅ Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

-ចម្លង​កូដ "background" ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ រួច​ចុច​ប៊ូតុង Save(លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ ដោយ​ចាប់​ទាញ​យក​ទៅ​ដាក់​ខាង​ស្តាំ​ និង​ក្រោម​គេ​បំផុត)
​កូដ​ផ្ទៃ​ខាង​ក្រោយ Matrix
<style type="text/css">
<!--
body {
background-color: #000;
background-image: url(http://2.bp.blogspot.com/-r7ljGd08BW8/UhSqNyVHiFI/AAAAAAAAJOg/H-KpOp7FLp0/s1600/matrix-animated-image.gif);
}
-->
</style>

ចំណាំ ៖ ដើម្បី​ឲ្យ​ប្រាកដ​លោក​អ្នក​គួរ​បង្ហោះ​រូប Matirx នេះ​​ដោយ​ខ្លួន​ឯង ដោយ​ប្ដូរ​នៅ​ត្រង់ URL ពណ៌​បៃតង ។ ហើយ​ម៉្យាង​ទៀតអ្នក​ក៏​អាច​ច្នៃប្រឌិត​ដូរ​ទៅ​ជា​រូប​ភាព​ផ្សេងៗ​​ ឬ​ក៏​ធ្វើ​ជា​រូប​ភាព​ឲ្យ​ទាក់ទង​នឹង​អត្ថបទ (post) នីមួយៗ​ក៏​បាន ឧទាហរណ៍​បើ​យើង​សរសេរ​អត្ថបទ​ពី​ប្រាសាទ​អង្គរ យើង​អាច​ដាក់​​រូប​​ភាព​អង្គ​រ​មួយ​ផ្ទាំង​ធំ​ជា background ​ដោយ​ប្រើ​កូដ​នេះ​ដាក់​​បង្កប់​ក្នុង​អត្ថបទ។

*របៀប​បង្កប់​គឺ​យើង​ចម្លង​កូដ រួច​ដូរ URL ទៅ​ជា​រូប​ដែល​យើង​ចង់​បង្ហាញ រួច​ចុច​លើ​តាប HTML នៅ​ក្នុង​កម្មវិធី​និពន្ធ​អត្ថបទ​របស់​ប្លក។ សូម​មើល​ឧទាហរណ៍​រូប​ខាង​ក្រោម ៖
ឈរ​លើ​តាប HTML
រូប​ភាព​ Matrix មាន​ចលនា​ជា​ប្រភេទ gif

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23