1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Thursday, October 3, 2013

ធ្វើឲ្យអ្នកទស្សនាទាញយកឯកសានៅក្នុងប្លុកមានភាពងាយស្រួល


នៅក្នុង ប្លុក wordpress មិនអនុញ្ញាតឲ្យយើងរក្សាទុកឯកសា ជាប្រភេទ .rar , .exe, .swf, .dat, .mp3, ….. គឺវាអនុញ្ញាតឲ្យយើងរក្សាទុកតែប្រភេទឯកសាមួយចំនួនទេ ដូចជា jpg, jpeg, png, gif, pdf, doc, ppt, odt, pptx, docx, pps, ppsx តែប៉ុណ្ណោះ ។ តែឯកសាភាគយើងដែលយើងដាក់ឲ្យអ្នកទស្សាទាញយក គឺ មានដូច .exe, .mp3 និង ជាពិសេសគឺ ឯកសាជាប្រភេទ .rar ។
តើមានវិធីណាដើម្បីឯកសាទុកឯកសាខាងដើម្បីឲ្យអ្នកទស្សនាទាញយក?
វិធីទី១នោះគឺយើងត្រូវស្វែងរក គេហទំព័រដែលអនុញ្ញាតឲ្យយើង ផ្ទុកឯកសាររបស់យើងដោយឥតគិតថ្លៃ រួចបានយើងយក អាស័យដ្ឋាន ឯកសារបស់យើង មកដាក់នៅក្នុង ប្លុករបស់យើង ។ ហើយ គេហទំព័រដែល អនុញ្ញាតឲ្យយើងផ្ទុកឯកសារបស់ដោយឥតគិតថ្លៃនោះ មានជាច្រើន ដូចជា Mega upload , 4share, Media Fire ជាដើម ។
ចុចទីនេះ របៀបរក្សាទុកទិន្នន័យនៅលើ Media Fire ដើម្បីឲ្យអ្នកទស្សនា អាចដោយឡូដ ឯកសាពី ប្លុក wordpress
ចំណែកវិធីមួយគឺ យើងស្វែងរកគេហទំព័រដែល ផ្តល់ជូននូវ Hosting និង Domain ដោយឥតគិតថ្លៃ(អាចស្វែងរកតាមGoogle) ។  តែនៅពេលនេះ ខ្ញុំលើកយកនូវគេហទំព័រមួយគឺ ​http://www.000webhost.com/ ។ ប៉ុន្តែ ការប្រើប្រាស់ Hosting និង Domain នេះវាមានភាពពិបាកជាង វិធីទី១(វិធីខាងលើ) ព្រោះវាតំរូវឲ្យយើងចេះនូវភាសា HTML ខ្លះៗបានអាចប្រើវាបាន ។
* Domain : គីជាឈ្មោះអាស័យដ្ឋានរបស់គេហទំព័ររបស់យើង ។ ចំណែក Hosting យើងអាចនិយាយថាគឺជាកន្លែងដែលយើងផ្ទុកគេហទំព័ររបស់យើង ឬ ឯកសារផ្សេង (ជាServer) ។
លក្ខណៈពិសេសរបស់វាគឺ
  • ផ្តល់ជូននូវទំហំដល់ទៅ 1500 MB
  • មានល្បឿនលឿនជាង ការដាក់ឯកសារតាមវិធីទី១ ព្រោះវីធីទី១វាមមានការរងចាំមុននឹងឲ្យយើងទាញយកនូវឯកសារ និង មានការផ្សព្វផ្សាយពាណិជ្ជកម្មទៀត។ ចំណែកវិធីនេះពេលយើងចុចទាញយកគឺទាញយកតែម្តងមិនមានការរង់ចាំនោះទេ ។
  • អាច Support ជាមួយ PHP , My Sql. . .
  • . . .
  • របៀបចុះឈ្មោះ
    . ចូលទៅកាន់គេហទំព័រ http://www.000webhost.com/ ។ ២.  បន្ទាប់មកចុចលើប៊ូតុង Sign Up :
    step1

    ៣.  បន្ទាប់មកទៀតយើងបំពេញនូវពត៌មានរបស់យើងនៅក្នុងផ្ទាំងខាងក្រោម រួចចុច Create My Account
    step2
    ៤.  បន្ទាប់មកទៀតនោះ វានឹងចេញនូវផ្ទាំងដូចខាងក្រោម ក្នុងផ្ទាំងខាងក្រោមចំនុចដែលសំខាន គឺ ប្លុកដែលនៅផ្នែកខាងស្តាំដៃ ដែលវាបង្ហាពី ពត៌មានទាំងអស់របស់គេហទំព័ររបស់យើង ។ ត្រង់ចំនុចនេះ យើងត្រូវ ចងចង់នូវ ឈ្មោះ Domain និង Username របស់យើង​ដើម្បីធ្វើការ Upload គេហទំព័រ និង ឯកសារ ចូលទៅក្នុង Hosting របស់យើង ។ ចំនែកឯ Password វិញយើងម មិនយក Password ដែលនៅក្នុង ផ្ទាំងនេះទេ ។ Password ដែលយើង យកទៅប្រើ ដើម្បី Upload គឺ Password ដែលយើងបានបំពេញនៅខាងលើ ។
step3
ជាចុងបញ្ចប់យើង ចុចលើ ប៊ូតុង Logout ។ ការចុះឈ្មោះរបស់យើងបានបញ្ចប់ហើយ យើងអាចបិទវាបាន ។ អ្វីដែលយើងត្រូវធ្វើបន្តទៀតនោះ គឺ របៀប Upoad ។
របៀប Upload
ដើម្បី Upload ឯកសារ និង page របស់គេហទំព័ររបស់យើង មានវិធីជាច្រើន តែពេលនេះយើងខ្ញុំលើកយក កម្មវិធីមួយដែលមានឈ្មោះថា Filezilla ។ ចុចទីនេះដើម្បីទាញយកកម្មវីធី Filezilla
( នៅមានត នឹងមានក្នុងពេលឆាប់ៗ) សូមអរគុណ!

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23