1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, September 28, 2013

​ដាក់​ Facebook Like Box ជា​លក្ខណៈ​លឹប/លៀន​​នៅ​ចំហៀង​ប្លក (PopOut)

រូបភាព​គំរូរ
     សួស្ដី! បើ​តាម​ការ​សង្កេតឃើញ​កន្លង​មក​អំពី​អ្នក​សរសេរ​ប្លក​ជនជាតិ​ខ្មែរ​ កាលពី​ឆ្នាំ​មុនៗ​មាន​សន្ទុះ​រីក​ចម្រើន​គួរសម​និង​គគ្រឹកគគ្រេង តែ​មក​ដល់​ពេល​នេះ (2012) ការ​បង្កើត​ប្លក​ថ្មីៗ និង​ការ​សរសេរ​ហាក់ដូចជា​មិន​មាន​សន្ទុះ​ទៅ​មុខ​ទេ បែរ​ជា​​ថត​ចុះ​អ្នក​សរសេរ​ និង​អ្នក​បង្កើត​ថ្មី​។ មូល​ហេតុ​ដែរ​ថមថយ​​មក​ពី​មាន​អ្នក​តាម hack តាម​បំផ្លាញ និង សរសេរ​ល្មើស​គោលការណ៍​ដែល​ក្រុមហ៊ុន​គេ​ដាក់​អោយ (Wordpress) និង ​មួយ​វិញ​ទៀត​អ្នក​សរសេរ​ខ្លះ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់ (រវល់​រក​ពេល​ជុះ​គ្មាន) :D ដើម្បី​​សរសេរ​ប្លក​ផ្ទាល់​ខ្លួន។

      តែ​បើ​តាម​ខ្ញុំ​យល់​កត្តា​ដែល​ធ្វើ​អោយ​អ្នក​សរសេរ​ប្លក​ខ្មែរ​មិន​សូវ​រីក ​ចម្រើន មក​ពី​ប្លក​គឺ​ជា​ការ​សរសេរ​តែ​និពន្ធ វា​ខុស​គ្នា​និង Facebook ដែល​ជា​បណ្ដាញ​សង្គម​សម្រាប់​ទំនាក់ទំនង ជជែក​គ្នា​លេង បង្អួត​រូបថត​គ្នា ដែល​ជា​ការ​និយម​បន្ទាប់​ពី​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ។ ខ្ញុំ​សូម​មិន​និយាយ​ទៀត​ទេ​រឿង​ចំណូល​ចិត្ត​យុវវ័យ​ខ្មែរ។

      បាទ​កាលពី​លើក​មុន​ខ្ញុំ​ធ្លាប់​បាន​សរសេរ​អត្ថបទ​មួយ​ដែល​និយាយ​អំពី "របៀប​ដាក់ Facebook Like Box សម្រាប់ Blogspot" លើក​នេះ​សូម​បង្ហាញ​របៀប​ដាក់ Facebook Like Box ដដែល​ហ្នឹង​តែ​មាន​លក្ខណៈ​ពិសេស​ត្រង់ ផ្ទាំង Facebook Like Box ​​លឹប​ចូល​នៅ​កៀន​ខាង​ប្លក នៅ​ពេល​ដែល​យើង​យក Corsor ដាក់​លើ​ពាក្យ Facebook ដែល​នៅ​ផ្នែក​ចំហៀង​ប្លក​នោះ​វា​នឹង​ពន្លៀន​ផ្ទាំង ​Facebook Like Box ចេញ​មក​ភ្លែត ដែល​វា​ធ្វើ​អោយ​ចំណេញ​ទីកន្លែង​របស់​ប្លក។ សូម​មើល​របៀប​ដាក់​ខាង​ក្រោម​នេះ៖
របៀប​បង្កើត​ទំព័រ​នៅ Facebook
- លោក​អ្នក​ត្រូវ​មាន​គណនី Facebook អោយ​ហើយ​ជា​មុន​សិន
- ចូល​ទៅ​ក្នុង​​គណនី Facebook របស់​អ្នក ​រួច​ Scroll ចុះ​ទៅ​ក្រោម​បំផុត នោះ​នឹង​ឃើញ​ពាក្យ​ថា បង្កើត​​មួយ​ទំព័រ ចុច​ទីនេះ​ចូល​ទៅ​បង្កើត​មួយ​ទំព័រ ។ (មើល​រូប​ខាង​ក្រោម​នេះ)
 - សូម​រើស​យក​ប្រភេទ​ទំព័រ​ណាមួយ​ ដែល​ត្រូវ​អត្ថន័យ​របស់​ទំព័រ​មាន​ដូចជា៖
  • ទីតាំង​ពាណិជ្ជកម្ម
  • ក្រុមហ៊ុន / អង្គការ / វិទ្យាស្ថាន
  • ផលិតផល
  • អ្នក​សិល្បៈ / តន្ត្រីករ / ជន​ល្បីល្បាញ
  • ការ​កម្សាន្ត
  • សហគមន៍
- ជំហាន​បន្ទាប់​គឺ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ទៅ​តាម​ប្រភេទ​ទំព័រ​នោះរហូត​ដល់​ចប់ នោះ​អ្នក​នឹង​បាន​
ទំព័រ​មួយ​ជា​មិន​ខាន។
- បន្ទាប់ពី​បង្កើត​ទំព័រ​រួច​ហើយ ត្រូវ​ចំលង URL របស់​ទំព័រ​នោះ​ទុក​សិន (មើល​រូប​ខាង​ក្រោម​នេះ)
រូប​ជា​ឧទាហរណ៍


ដាក់បញ្ចូល jQuery Plugin ទៅ​ក្នុង template ​ប្លក​របស់​អ្នក
     មុន​នឹង​ចាប់​ផ្ដើម​ដាក់ Widget ក្នុងប្លក ​អ្នក​ត្រូវ​ដាក់​បញ្ចូល Code jQuery Plugin ទៅ​ក្នុង​ template ប្លក​របស់​អ្នក​ជាមុន​សិន បើ​សិន​ template ប្លក​អ្នក​មិន​ទាន់​មាន។ តែ​បើ​សិន template ប្លក​អ្នក​មាន​រួច​ហើយ​សូម​រំលង​ជំហាន​នេះ​ចោល​ចុះ។
- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com
- ចូលទៅ​កាន់ Template >> Edit HTML >> Proceed  (សូមមើល​រូប​ខាង​ក្រោម)
 - ស្វែង​រក​ពាក្យ​ថា : </head> (បើ​សិន​ជា​ចង់​លឿន​សូមចុច : F3 ឬ Ctrl+F រួច​វាយ​ពាក្យ​ </head> ក្នុង​ប្រអប់ស្វែង​រក) (សូម​មើល​រូប​ខាង​ក្រោម​នេះ)
  - ចំលង​ code យក​ទៅ​ Paste ដាក់​ពី​ខាង​លើ​ពាក្យ​ថា </head> ដោយ​ទុក​ចន្លោះ​មួយ​បន្ទាត់ ឬ​មិន​បាច់​ទុក​ក៏​បាន​ដែរ (សូម​មើល​រូប​ខាង​ក្រោម​នេះ)
កូដ jQuery Plugin
<script src="https://ajax.googleapis.com/ajax/libs/jquery/1.7.1/jquery.min.js"></script>

ការ​ដាក់​ Widget Facebook Like Box ជា​លក្ខណៈ​លឹប/លៀន​​នៅ​ចំហៀង​ប្លក (PopOut)
- ចូល​ទៅ​កាន់ New Static Facebook Popout LikeBox Widget Version 2 នោះ​លោក​អ្នក​នឹង​ឃើញ​ អោយ​មាន​ការ​កំណត់​មុខងារ Widget Facebook Like Box ដូច​រូប​ខាងក្រម

អំពី​មុខងារ Widget Facebook Like Box ៖
- Facebook Page url : សម្រាប់​ដាក់​បញ្ចូល​អាសយដ្ឋាន​ទំព័រ​របស់​អ្នក (​ត្រូវ​ដាក់)
- Width : កំណត់​ទំហំ​កំពស់​របស់​ផ្ទាំង (ខ្ញុំ​ដាក់ 295 px)
- Height : កំណត់​ទំហំ​កំពស់​របស់​ផ្ទាំង (ខ្ញុំ​ដាក់ 270 px)
- Likebox Color Scheme : ជា​ផ្ទៃ​ពណ៌ (Dark ពណ៌​ក្រមៅ), (Light ពណ៌​ស)
- LikeBox Position : ទីតាំង​របស់​ Widget (ខ្ញុំ​រើស​យក Right)
- Offset : កន្លែង​នេះ​ខ្ញុំ​អត់​ដឹង​ដែរ​ទេ ហេសហេ :D (ទុកចោល​មិន​កែប្រែ)
- Likebox Background Color : ​ផ្ទៃ​ពណ៌​ខាង​ក្រោយ​របស់ Widget (ខ្ញុំ​យក​ពណ៌​ខ្មៅ ​ត្រូវ​នឹង​ប្លក​ខ្ញុំ)
- Likebox Border Color : ដាក់​ពណ៌​បន្ទាត់​ជុំវិញ (ខ្ញុំ​យក​ពណ៌​លឿង)
- FB Badge Color : ជា​ពណ៌​របស់​ផ្លាក​ Facebook (ខ្ញុំ​យក​ពណ៌​ទឹក​ក្រូច)
-​ បើ​កំណត់​រួច​រាល់​អស់​ហើយ​សូម​ចុច​ប៊ូតុង  Generate 


- រួច​បន្ត​ចុច​ប៊ូតុង Add to Blogger បន្ត​ទៀត។
-​​ ចុច​ប៊ូតុង​  Add Widget  ដើម្បី​ដាក់​ចូល​ប្លក​របស់​អ្នក រើស​ទីតាំង​ដាក់​ក្នុង​ប្លក (ខ្ញុំ​ដាក់​វា​នៅ​ផ្នែក​ខាង​ស្ដាំ​នៅ​ខាង​ក្រោម​គេ​ក្នុង​ជួរ​ Widget) ។
- ចុច​ប៊ូតុង  Save arragement  ជា​ការ​បញ្ចប់។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23