1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, October 1, 2013

របៀប​ប្រើ​រូបភាព​ធ្វើជា Background របស់ Folder ក្នុង Windows 7

យើង​អាចកែប្រែដូចខាងលើ លោកអ្នក​ក៏​អាច​កំណត់ background ជារូបភាព​សម្រាប់ folder ហើយអាចប្ដូរពណ៌អក្សរ​ឲ្យ​ស៊ីគ្នាទៅនឹង background ។ដើម្បី​ធ្វើដូចនេះ​លោកអ្នក​អាច​ប្រើ​កម្មវិធី Windows7FolderBackgroundChanger សម្រាប់​ធ្វើជា​ជំនួយការ​ក្នុង​ការកែប្រែបែបនេះ លោកអ្នក​ចាំបាច់​ដំណើរ​ការ​កម្មវិធី​នេះជា​លក្ខណៈ Administrator ដោយ​គ្រាន់តែ right-click លើ file W7FBC.exe ហើយជ្រើសយក Run as administrator ។ សូមចុចត្រង់នេះ ដើម្បី download file W7FBC.exe ។
​ បញ្ជាក់​៖ ប្រសិន​លោកអ្នក​មិន​ដំណើរ​ការ​កម្មវិធី​នេះជា​លក្ខណៈ administrator នោះវាមានឱកាស​ច្រើន​ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះគាំង ហើយរាល់កំណែប្រែទាំងឡាយគឺមិនមានឥទ្ធិពលឡើយ
​នៅពេល​កម្មវិធី​នេះ​ត្រូវបាន​បើក សូមចុច Browse ដើម្បី​ជ្រើសយក folder ដែល​អ្នកចង់ដាក់ background រូបភាពនៅ​ក្នុង​ទីតាំងណាមួយ
បន្ទាប់មកសូមចុចលើ Change Background Image ដើម្បី​ជ្រើសរើស​រូបភាពយកមក​ធ្វើជា background របស់ folder ដែល​ត្រូវបាន​ជ្រើសយកមក
បន្ទាបពីដាក់រូបភាព ​ធ្វើជា background ហើយ​លោកអ្នក​អាចដាក់ពណ៌អក្សររបស់​ឈ្មោះ folder និង file បានថែមទៀតដោយ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ផ្ទៃប្ដូរពណ៌នៅខាងមុខ Text Color រួច​ជ្រើសរើស​ពណ៌ណាមួយអ្នកអាចដាក់ស្រមោលអក្សរ ព្រមទាំងអាច​កំណត់​ឲ្យ sub folders នៅ​ក្នុង folder នេះមាន​លក្ខណៈ​ដូចទៅនិង folder មេបានផងដែរ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ប្រអប់មុខ Show Shadow Under Text និង Apply to Sub Folder
​ នៅពេល​ដែល​ការកែប្រែ​ត្រូវបាន​ចប់សព្វគ្រប់ លោកអ្នក​គ្រាន់តែ​ចុចបិទ​កម្មវិធី​នេះ ហើយបើក folder ដែល​បាន​កំណត់​នោះអ្នកនឹងបានឃើញដូចអ្វី​ដែល​លោកអ្នក​ចង់បាន
            ដោយ:   antkh           
folder

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23