1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, October 1, 2013

ឧបករណ៏ Blur Tool ក្នុង​ Photoshop

ប្រើ​ប្រាស់ ឧបករណ៏ Blurមួយ​ចំនួន​នៅ​ក្នុង​កម្ម​វិធី Adobe Photoshop។ ដោយ​យើង​បាន​លើក​យក​ការ​ធ្វើ​រូប​ភាព​ឡាន​មួយ​ដែល​នៅ​ស្ងៀម​អោយ​មើល​ទៅ​ហាក់ ​ដូច ​ជា​មាន​ចលនា​កំពុង​ឆ្ពោះ​ទៅ​មុខ​យ៉ាង​លឿន។ ចូល​អនុវត្តន៏​តាម​ជំហាន​នី​មួយៗ​ដូច​ខាង​ក្រោម៖
១. បើក​រូប​ភាព​ដែល​អ្នក​ចង់​ធ្វើ​ បន្ទាប់​មក Duplicate រឺ copy វា​អោយ​បាន​ពីរ
1
២. ចូល​ទៅ Filter → Blur → Motion Blur រួច​កំណត់​ដូច​ខាង​ក្រោម៖
1
៣. ចូល Layer → Layer Mask → Reveal All អ្នក​នឹង​ឃើញ​ដូច​ខាង​ក្រោម៖
1
៤. យកBrush Tool មក​ផាត់​នៅ​លើ​រូប​ឡាន (ប្រើ​ពណ៌​ខ្មៅ​យក​មក​ផាត់) បន្ទាប់​ពី​ផាត់​អ្នក​នឹង​ឃើញ​ដូច​ខាង​ក្រោម៖
1
៥. បន្ទាប់​មក​ចុច Ctrl + E ដើម្បី​រួម Layer ទាំង​ពីរ​ចូល​គ្នា
៦. យក Elliptical Marquee Tool មក​គូស​ជុំ​វិញ​កង់​ឡាន​ដូច​ខាង​ក្រោម៖
1
៧. ចូល​ទៅ Filter → Blur → Radial Blur រួច​កំណត់​ដូច​ខាង​ក្រោម៖
1
ហើយ​ធ្វើ​ទៅ​លើ​កង់​ឡាន​ម្ខាត​ទៀត​ដូច​ចំនុច​ទី ៦ និង ៧ ជា​ការ​ស្រេច។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23