1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, October 5, 2013

សង្គ្រោះ​ទិន្នន័យ​ក្នុង​ Hard Disk ដោយ​កម្មវិធី​ Hiren Boot 14.1


កម្មវិធី Hiren Boot 14.1 មាន​មុខ​ងារ​ជា​​ច្រើន​សំរាប់​​ជួស​​ជុល​និង​ស្វែង​រក​​​ឯក​សារ​​ដែល​​​បាន​ បាត់​បង់ដោយ​​សារ ​(Delete, Format…)។ នៅ​ពេល​នេះ​យើង​នឹង​លើក​​យក​មុខងារ​មួយ​​​ក្នុង​ចំណោម​មុខងារ​​ជាច្រើន​ដែល​ មាន​នៅ​ក្នុង​កម្មវិធី​ Hiren Boot 14.1 ​មក​បក​ស្រាយ​បង្ហាញ​ដល់​អ្នក​អាន។

មុខងារ​នោះ​គឺ​យើង​អាច​ទាញ​យក​​ទិន្នន័យ​ផ្សេងៗ​ នៅ​ពេល​​ Hard Disc របស់​កំព្យូទ័រ​គាំង​មិន​ដំណើ​រ​ការ​​ពេល​ចុច​លើ​ Hard Drive ​ណា​មួយ​វា​តម្រូវ​​ឲ្យ​យើង​​ Format​ Hard Disc។

ដើម្បី​​សង្គ្រោះ​ទិន្នន័យ​​​ក្នុង​ Hard Disc អ្នកត្រូវ​មាន​កម្មវិធី Hiren Boot 14.1 ឬ Hiren Boot ជំនាន់​ក្រោយៗ​ទៀត​ដែល​អាច​​ Boot តាម​ CD ឬ Boot តាម​ USB។ របៀប​នៃ​ការ​​ធ្វើ​មាន​ដូច​ខាង​ក្រោម៖
ជំហាន​ទី ១៖ Restart ​កំព្យូទ័រ បន្ទាប់​មក​ដាក់ ​ CD Hiren Boot 14.1 ចូល​ក្នុង CD Room ឬ ដោត USB Boot ចូល​ក្នុង USB Port​ ហើយ​​ជ្រើស​រើស Mini Window XP។

ជំហាន​ទី ២៖ ពេល​​ Mini Window XP ដំណើ​ការ​​រួច​រាល់ សូម​ចុច​លើ HBCD Menu ដែល​មាន​នៅ​លើ​ Destop ស្រេច​ស្រាប់​ និង​បន្ទាប់​មក​​ធ្វើ​តាម​​ការ​បង្ហាញ​ដូច​រូប​ភាព​ខាង​ក្រោម៖

ជំហាន​ទី ៣៖ អ្នក​​អាច​ធ្វើ​តាម​របៀប​ណែ​នាំ​តាម​​ការ​គូស​បញ្ញាក់​លើ​រូប​ភាព​ដូច​ខាង​ក្រោម៖

ជំហាន​ទី ៤៖ នៅ​ពេល​ជំហាន​ទី​៣​ តំណើរការ​​តាម​លំដាប់​លំដោយ​រួច​រាល់​ អ្នក​អាច​ចំលង​ទិន្នន័យ​ដាក់​ Hard Disc ខាង​ក្រៅ​ជាការ​ស្រេច៕
11

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23