1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, October 5, 2013

វិធីបង្កើតអក្សរឱ្យរត់តាម Mouse


តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ចេះ​បង្កើត​អក្សរ​ឱ្យ​រត់​តាម​ Mouse របស់​យើង​នៅ​ក្នុង​ Windows ដែរ​ឬ​ទេ?
មានវិធី ​សាស្ត្រ​យ៉ាង​ពិសេស​មួយ​ដើម្បី​បង្កើត​អក្សរ​ឱ្យ​រត់​តាម Mouse របស់​អ្នក​នៅ​ក្នុង​ Windows ។ តើ​ការ​បង្កើត​នោះ​ត្រូវ​អនុវត្ត​តាម​វិធីណា?
ជាការពិតណាស់​ដើម្បី​ឱ្យអក្សរ​ដែល​អ្នក​ចង់បាន​រត់ តាម Mouse អ្នក​ត្រូវ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖

១. ដំបូង​អ្នកទាញ​យក​កម្មវិធី Tooltip for the mouse by kh4it ជា​មុនសិន ។ ទំហំ 213.54 KB
២. បន្ទាប់​មក​អ្នក​ត្រូវ Extract វា​ទៅ​កាន់​ទី​តាំង​ណា​មួយ​ដែល​ងាយ​ស្រួល​រក
៣. ក្រោយ​មក​អ្នក​ត្រូវ​ចូល​ទៅ​បើក​កម្មវិធី​នោះ នៅ​ទី​តាំ​ង​ដែល​អ្នក​បាន Extract
៤. នៅ​ពេល​ដែល​អ្នក​បាន​បើកកម្មវិធី​នេះ ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ឱ្យ​អ្នក​វាយ​អក្សរ​ឬ ពាក្យ​ណា​មួយ​ដែល​អ្នក​ចង់​ឱ្យ​វា​រត់​តាម Mouse
៥. នៅ​ពេល​ដែល​អ្នក​វាយ​រួច​រាល់​ហើយ​អ្នក​គ្រាន់​តែ​ចុច​លើ Okay ជា​ការស្រេច។ ពេល​នេះ​អ្នក​មើល​ទៅ​លើ Mouse របស់​អ្នក​មើល​មាន​អ្វី​ប្លែក។
ដើម្បីលុបវាវិញអ្នកគ្រាន់តែចុច​លើអាយខុនកម្មវិធីនេះនៅលើ Toolbar ខាង​ក្រោម បន្ទាប់មក​ចុច Right Click ហើយ​យក​ពាក្យ Exit ជា​ការស្រេច។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23