1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Thursday, October 3, 2013

ហេតុ​អ្វី​​មេរោគ​ធ្វើ​ឲ្យ Hard Disk របស់​អ្នក​ពេញ​?



image8
ជា​ការ​ពិត​ណាស់ ថាស​រឹង​ផ្ទុក​ទិន្នន័យ​របស់​លោក​អ្នក​ពេញ​ក៏​ព្រោះ​តែ​ការ​ផ្ទុក​របស់​វា​ ដល់​ចំនួន​កំណត់ ដោយ​ឡែក​ថ្ងៃ​នេះ​ខ្ញុំ​បាន​សូម​លើក​យក​បញ្ហា​មេរោគ​ដែល​ធ្វើ​ឲ្យ​ កុំព្យូទ័រ​របស់​លោក​អ្នក​បង្កើត​បន្ទុក​ពេញ​ថាស​ផ្ទុក​ទិន្នន័យ​របស់​លោក​ អ្នក​ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។
ការ​បង្កើត​បន្ទុក​គឺ​វា​ងាយ​ខ្លាំង​ណាស់​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ ការ​ប្រភេទ Windows ដោយ​មាន​មេរោគ​ជា​អ្នក​បង្កើត​ដូច​ជា​ឯកសារ​ឬ​សឺមី ព្រោះ​ឯកសារ​​ប្រភេទ txt មួយ​ ឬ​សឺមី​មួយ ទោះ​ជា​វា​ពុំ​មាន​អ្វី​ក្នុង​នោះ​ក៏​ដោយ​ក៏​​វា​នឹង​​មាន​បន្ទុក​ប៉ុន្មាន​ បៃ(Byte) បាត់​ទៅ​ហើយ​។
ដូច​នេះ​ហើយ​ប្រសិន​បើ​គេ​បង្កើត​ឯកសារ​ប្រភេទ txt ឬ​សឺមី​​រហូត​មិន​ចេះ​ចប់ អាច​រាប់​លាន​សឺមី ឬ​ឯកសារ តើថាស​ផ្ទុក​ឯកសារ​លោក​អ្នក​អាច​ពេញ​ឬ​ទេ​?  ពិត​ណាស់​វា​នឹង​ពេញ​ប្រសិន​បើ​យើង​ពុំ​បាន​ចាប់​អារម្មណ៍​។

ខាង​ក្រោយ​នេះ​ជា​វិធី​ងាយ​ៗ​ក្នុង​ការ​បង្កើត​សឺមី​​បាន​ច្រើន​ហើយ​យ៉ាង​លឿន​​​ ៖​​
១. បង្កើត​ឯកសារ​ប្រភេទ txt មួយ​រួច​ទម្លាក់​កូដ​នេះ​ចូល​ក្នុង​ឯកសារ​នោះ​។
@echo off
:top
md %random%
goto top

២.​បន្ទាប់​មក​រក្សា​វា​ទុក​ក្រោម​ឈ្មោះ​ណា​មួយ​ ដែល​មាន​ត្រកូល​(Extension) ជា .bat
បន្ទាប់​ពី​នោះ​ប្រសិន​បើ​លោក​អ្នក​ចុច​២​សង​លើ​ឯកសារ​ត្រកូល .bat នេះ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នឹង​ចាប់​ផ្តើម​រត់​ចុះ​ឡើង​ដើម្បី​បង្កើត សឺមី​យ៉ាង​ច្រើន​ក្នុង​ពេល​តែ​ប៉ន្មាន​វិនាទី​ប៉ុណ្ណោះ​។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23