1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Thursday, October 3, 2013

របៀបRestart កុំព្យូទ័រ​ជាមួយ​កូដ​ងាយ​ៗ!

ទំព័រ​នេះ​ ខ្ញុំ សូម​នាំ​អារម្មណ៍​មិត្ត​យុវវ័យ​ដើម្បី​រៀន​សរសេរ​កូដ Restart កុំព្យូទ័រ​បែប​ងាយៗ​ ទោះ​បី​ជា​អ្នក​មិនមែន​ជា​អ្នក​ជំនាញ​កុំព្យូទ័រ​ក៏​ដោយ ក៏​អាច​រៀន​សរសេរ​បាន​ដែរ។
ដោយ​ទំព័រ​មុន​ Sabay បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​នូវ​ការ​សរសេរ​កូដ​ទាក់ទង​ទៅ​នឹង​ ប៉ុន្តែ​ថ្ងៃ​នេះ​ ខ្ញុំសូមបង្វែរ​អារម្មណ៍​មិត្ត​យុវវ័យ​អោយ​មក​រៀន​សរសេរ​កូដ​ Restart កុំព្យូទ័រ​ម្ដង។ តោះ​ចាប់​ផ្ដើម!៖

ចូល​កម្មវិធី Notepad

Notepad ដើម្បី​សរសេរ Code

សរសេរ Shutdown -r -t ០ ដែល​ជា​កូដ​ Restart​ ដែល​លេខ​ ០(សូន្យ)​នេះ​តំណាង​អោយ​វិនាទី

Save កូដ​នោះក្នុង​ទីតាំង​ណាមួយ

Save កូដ​ជា​ File .bat

យើង​ទទួល​បាន​ File មួយ​ដែល​អាច​ដំណើរ​ការ​បាន!
ក្រោយ​ពេល​File ប្រភេទ​bat  ត្រូវ​បាន​រក្សា​ទុក​ហើយ​នោះ យើង​គ្រាន់​តែ​Double Click នោះ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​មិត្ត​យុវវ័យ​Restart​ស្រេច​។
(ដកស្រង់ចេញពី សប្បាយ)

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23