1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Thursday, October 3, 2013

បិទ​ម៉ាស៊ីន​មិន​បាច់​ចុច​ប៊ូតុង Shutdown !

តើ​ប្រិយមិត្ត​មិន​ចង់​​ចុច​ប៊ូតុង Shutdownមែន​ទេ? ឥលូវ​នេះ Sabay សូម​បង្ហាញ​ជូនការ​សរសេរ Code ទៅ Shutdown ម៉ាស៊ីន​ដោយ​មិន​ចាំ​បាច់​ចុច​ប៊ូតុង Shutdown ទៀត​ទេ។
ចំពោះ​ប្រិយមិត្ត​ខ្លះ​ដែល​មិន​ចង់​ប្រើ Mouse ទៅ​ចុច​លើ​ប៊ូតុង Shutdown សូម​ធ្វើ​តាម​ជំហាន។ ចាប់​ពី​ពេល​នេះ​​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ក្នុង​ការ​ចុច​ប៊ូតុង Shutdown ទៀត​ទេ អ្នក​​អាច​ប្រើប្រាស់ Code បិទ​ម៉ាស៊ីន​ដោយ​ខ្លួន​ឯង​ ទោះ​បី​ជា​អ្នក​មិន​​​បាន​រៀន​ខាង​ព័ត៌មាន​វិទ្យា​ក៏​ដោយ​​។
សូម​អនុវត្តន៍​តាម​ជំហាន​​ខាង​ក្រោម
ចុច​លើ Start Menuចូល Run វាយ​ពាក្យ notepad

រឺ

នៅ​ក្នុង​វិធី notepad ចូរ​វាយ Code : shutdown -s -t 0


បន្ទាប់​មក​ចុច​​​លើ​ពាក្យ File យក Save​ វា​ជា File .bat

បន្ទាប់​ពី Save ដាក់​ឈ្មោះ​ ​រួច​រាល់​ហើយ​  នោះ​នឹង​ទទួល​បាន​​​File មួយអាច​ដំណើរ​ការ​បាន សម្រាប់​ប្រើប្រាស់​គ្រប់​ពេល​វេលា។ បន្ទាប់​មក​ទៀត​ចូល​ទៅ​​Double Click លើ​​File ​នោះ​​ផ្ទាំង​Windows របស់​លោក​អ្នក​នឹង​បិទ​ភ្លាម​។​

ខាង​ក្រោម​នេះ​ Sabay ធ្វើការ​Save ដាក់​ឈ្មោះ​ថា​ bye bye នៅ​លើ​ Desktop ។

អូ! ភ្លេច ​ប្រាប់​បើ​ចង់​ដំណើរ​ការ​វា​ត្រូវ​ដឹង​ថា​​ការងារ​​របស់​​ប្រិយមិត្ត​ចប់​ សព្វ​គ្រប់​ហើយ​ បើ​មិន​ដូច្នេះ​ទេ​​ឯក​សារ​​មិន​ត្រូវ​បាន​រក្សា​ទុក​ឡើយ​៕

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23