1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, December 21, 2013

របៀបធ្វើអោយ Computer និយាយបានតាមដែលយើងសរសេរ

កាលពីលើកមុន សំបុករៀន បានលើកយកពីរបៀបនៃការពិនិត្យមើលថាតើ Computer របស់យើងមានភេទអ្វី? តែថ្ងៃនេះយើងសូមលើកយកពីវិធីសាស្រ្តមួយទៀតដែលអាចអោយ Computer និយាយបានតាមដែលអ្នកទាំងគ្នាសរសេរ (ជាភាសាអង់គ្លេស) ដោយគ្រាន់តែអនុវត្តដូចខាងក្រោម៖



១.បើកNotepad
២.ចំលងកូដខាងក្រោមដាក់លើ​ Notepad
  Dim Message, Speak
      Message=InputBox("Enter text","Speak")
      Set Speak=CreateObject("sapi.spvoice")
      Speak.Speak Message
    

៣.Save ឯកសារនោះហើយដាក់ឈ្មោះវាដោយមាន Extension ជា ".vbs" Ex: Speak.vbs ។ ហើយនៅត្រង់File Type រើសយក All File

៤.ចុងក្រោយគ្រាន់តែបើក file ដែលបាន Save ហើយវាយពាក្យជាភាសា English ចូលហើយចុចលើប៉ូតុង OK។។។


សូមសាកល្បងដោយខ្លួនឯង​ :D… (បើអ្នកណាចេះហើយសូមកុំប្រកាន់អី)


ប្រភពពី Box
Notepad

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23