1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, December 7, 2013

Download វីដេអូ Youtube មិនត្រូវការសូម្បីតែ Java


និយាយ​ដល់​បញ្ហា​ទាញយក (download) វីដេអូ​ពី​គេហទំព័រ​ដ៏​ល្បី Youtube.com យើង​នឹង​នឹក​ឃើញ​ដល់ IDM មុនគេ ចុះ​បើ ​IDM​ អត់​ដើរ​តើ​អាច​ទាញ​យក​វីដេអូ​​តាម​វិធីណា​? ផ្លូវ​ដើរ​ប្រាកដ​ជា​មាន ។ យើង​នូវ​តែ​អាច​រក​កម្ម​វិធី​ផ្សេង​មក​ជំនួស IDM ឫ​ក៏​អាច​ប្រើប្រាស់ Add-ons មួយ​ចំនួន​សម្រាប់ browser ជា ​ដើម ។ ចុះ​ប្រសិន​បើ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ម៉ាស៊ីន​មួយ​ដែល​ជាប់​សិទ្ធិ Administrator មិន​អាច​ដំឡើង​កម្មវិធី ឫ add-ons ផ្សេងៗ​បាន តើ​យើង​អាច download វីដេអូ Youtube បាន​ឫទេ? ចម្លើយឆ្លើយ​ថា បាន! សូម​ចាប់​ផ្តើម​ជាមួយ សំបុកអាយធី ទាំងអស់គ្នា ។
ជាដំបូង លោកអ្នក​ត្រូវ​ចូល​ទៅកាន់ www.youtube.com និង​ស្វែង​រក​វីដេអូ​ដែល​លោក​អ្នក​ចង់​ធ្វើការ​ download  និង​បន្ទាប់​មក​ធ្វើការ​ចម្លង (copy) អាស័យដ្ឋាន​ពី Address Bar ទុក ។
01
បន្ទាប់​មក​សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ Keepvid.com ឫក៏​ Savemedia.com រួច​ធ្វើការ​បិទភ្ជាប់ (paste) នូវ​អាស័យ​ដ្ឋាន​នោះ រួច​ចុច Download ។ពេល​នោះ​ប្រសិន​បើ​ក្នុង​ម៉ាស៊ីន​នេះ​មាន​Java Runtime Environment នោះ លោក​អ្នក​គ្រាន់​តែ​ចុច Run​ this time នោះ​លោក​អ្នក​អាច​ធ្វើការ download បានហើយ ។
02
ប្រសិន​បើ​ម៉ាស៊ីន​ដែល​លោកអ្នក​កំពុង​តែ​ប្រើប្រាស់​មិន​បាន​ដំឡើង Java Runtime Environment ទេនោះ សូម​ចូល​ទៅកាន់ savefrom.net ជំនួស​វិញ ។
03ម្តងនេះ​លោកអ្នក​មិន​ចាំបាច់​ត្រូ​វការ សូម្បី​តែ Java Runtime Environment ដើម្បី​ជំនួយ​ក្នុង​ការ download ទៀតទេ ។

គន្លឹះ ងាយនឹង​ខ្លីបំផុត គឺ​គ្រាន់​តែ​បន្ថែម ss នៅ​ពី​មុខ​ youtube.com/watch~ នោះ​លោក​អ្នក​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅកាន់ SaveFrom.net ដោយ​ស្វ័យ​ប្រវត្តិ។
04
ខ្លីៗ ងាយៗ ពី សំបុកអាយធី :D កុំភ្លេច LIKE និង SHARE …

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23