1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, December 21, 2013

កែ File PDF ដោយ​ប្រើ Word 2013



Office Word 2013­ បាន​ផ្ដល់​នូវ Feature ថ្មីៗ​មួយចំនួន ដោយ​ក្នុង​នោះមាន Feature ថ្មីមួយគឺ PDF Reflow ​ដែល​អាច​ឲ្យ​យើង បញ្ជូល PDF File ​ណាមួយ​ទៅ​ក្នុង​កម្មវិធី Office Word 2013 បាន រួចហើយអាច​ធ្វើការ​កែរាល់​ទិន្នន័យ​ផ្សេងៗ​បានដូចធម្មតា ហើយយើងអាច​ធ្វើការ​រក្សាទុក​វាម្តងទៀតជា File PDF ដូចដើម ។
​បញ្ជាក់​ៈ PDF Reflow Feature ​ដែល​មាននៅ​ក្នុង Office Word 2013 នោះ គឺវា​ធ្វើការ​ល្អ​ប្រសើរ​បំផុត​ទៅលើ​ប្រភេទ​ឯកសារទាំងឡាយណា​ដែល​មាន​ ទិន្នន័យ​ខាង​ក្នុង​ជាអក្សរ ក៏ ប៉ុន្តែ​វាអាចប្រឈមនឹង​បញ្ហា​ខ្លះ​ប្រសិន បើមាន​ទិន្នន័យ​ជា​រូបភាព​នៅ​ក្នុង PDF File នោះ ។ ក្នុង​ករណី​ខ្លះ កម្មវិធី Word 2013 ត្រូវការពេលប្រហែលជា 2 ឬ​ក៏ 3 នាទី ដើម្បី​ធ្វើការ​បើក​នូវ PDF File ​ទាំងនោះ​ដោយ​អាស្រ័យ​ទៅលើ​ទំហំ PDF File មួយនោះ ។
1
ដើម្បី​ធ្វើការ​បើក PDF File នៅ​ក្នុង Word 2013 ​ជាដំបូង​យើងត្រូវ Click File Tab
1ចុច ​ទៅលើ Open Option ​ដែល​បាន​បង្ហាញ​នៅ​ផ្នែក​ខាង​ឆ្វេង រួចហើយ ចុច​ទៅលើ Computer ​ប្រសិនបើ PDF File របស់យើងស្ថិតនៅ​ក្នុង Hard Drive ​កុំព្យូទ័រ​របស់យើង ។ បន្ទាប់មក​គឺមាន Recent Folders ​ដែល​បាន​បង្ហាញ​នៅ​ផ្នែក​ខាង​ស្ដាំ ដោយអាច​ឲ្យ​យើងបើកឯកសារ​ដែល​មាននៅ​ក្នុង​ទីតាំង My Documents និង Desktop ឬ​ក៏​អាច​ឲ្យ​យើង​ធ្វើការ Browse ទៅរកឯកសារនៅទីតាំង​ណាមួយ​ដែល​ផ្សេងពីនេះ ។
​បញ្ជាក់​ៈ យើង​ក៏​អាច​ធ្វើការ​បើក File ​ណាមួយ​ដែល​មាននៅ​ក្នុង SkyDrive ឬ​ក៏​ពីទីតាំង​ណាមួយ​ផ្សេងទៀត​ដោយចុចយក Add a Place ។
1
​បន្ទាប់មក​ចាប់ផ្តើមទៅ​ជ្រើសរើស PDF File នៅទីតាំង​ណាមួយ​ដែល​យើងបានបើក
1ក្រោយពី ​ជ្រើសរើស PDF File ហើយនោះ វានឹង​បង្ហាញ dialog box ដូច​ខាងក្រោម ដែល​វា​បង្ហាញ​ឲ្យ​យើងដឹងថាវាអាច​ចំណាយ​ពេលវេលា​ខ្លះ​ក្នុង​ការ​បំប្លែង PDF File ​ឲ្យ​ទៅជា Word Document ហើយវា​ក៏​បង្ហាញ​ផងដែរ​ថា ឯកសារ​ដែល​បំប្លែង​ហើយអាចនឹងមិន​បង្ហាញ​ឲ្យ​ដូចទៅនឹង File ដើមនោះទេ ប្រសិនបើ​ File ដើមនោះមាន​រូបភាព ឬ​ក៏ ក្រាហ្វិកផ្សេងៗ​ច្រើន​នៅ​ក្នុង​នោះ ។
1បញ្ជាក់​ៈ យើងអាច ​កំណត់​វាកុំ​ឲ្យ​បង្ហាញ​ដូច​ខាងលើ​នេះ ដោយ​គ្រាន់តែ​ធ្វើការ Select ​ទៅលើ Don’t Show this message again ។  ក្រោយពេល​ដែល PDF File ​ត្រូវបាន​បើកនៅ​ក្នុង Office Word ហើយនោះ យើងអាចចូលទៅកែ​នូវ​តួអក្សរផ្សេងៗ​ដែល​បាន​បង្ហាញ ។ យើងអាចវាយ​បញ្ចូល​, លុប, ឬ​ក៏​ផ្លាស់ប្តូរទីតាំងតួអក្សរ​ដែល​មាននៅ​ក្នុង File នោះបាន​យ៉ាង​ងាយស្រួល ។
1
​បន្ទាប់ពី​យើងបានកែ​ទិន្នន័យ​ផ្សេងៗ​ហើយនោះ ដើម្បី​ធ្វើការ​បំប្លែង​ពី Word Document ​ទៅកាន់​ឲ្យ​ទៅជា PDF File វិញនោះយើងត្រូវអនុវត្តន៍តាមវិធីសាស្រ្តដូច​ខាងក្រោម ៖
ដើម្បី​រក្សា File ជា PDF យើងត្រូវចូល​ទៅកាន់ File Tab រួចចុចយក Save As Option ​ដែល​បង្ហាញ​នៅខាង​ឆ្វេង។


ជំហានបន្ទាប់នោះគឺយើងត្រូវ​ជ្រើសរើស​ទីតាំង​ដែល​យើងចង់​រក្សាទុក PDF File មួយនោះ ។ លោកអ្នក​អាច​រក្សាទុក​វានៅ​ក្នុង account SkyDrive ​របស់អ្នក ប្រសិនបើ​អ្នកមាន ឬ​ក៏​អាច​រក្សាទុក​នៅ​ក្នុង Hard Drive របស់​កុំព្យូទ័រ​អ្នក ដោយជ្រើសយក Computer Option ឬ​ក៏​អាចរក្សាវា ទុកនៅទីតាំង​ណាមួយ​ផ្សេងទៀត ដោយ​ជ្រើសរើស​យក Add a Place Option ។ សម្រាប់​ការ​បង្ហាញ​នេះ យើងនឹង​រក្សាទុក​វានៅ​ក្នុង Hard Drive ​កុំព្យូទ័រ​របស់យើង ដូចនេះយើងរើសយក Computer Option រួច ហើយ ចាប់ផ្តើម Browse ទៅកាន់​ទីតាំង​ណាមួយ​ដែល​យើងចង់ រក្សាវាទុក ។
1ពេល ​ដែល​ចុច Browse នោះ​វានឹង​បង្ហាញ Save As Dialog Box ​ដែល​អាច​ឲ្យ​យើង​ធ្វើការ​កំណត់​នូវ ទីតាំង ដែល​យើងចង់​រក្សាទុក PDF File ។ មិនត្រឹមតែប៉ុណ្ណោះ យើងអាចដាក់​ឈ្មោះ PDF File មួយនោះបាន ដោយ​គ្រាន់តែ​វាយ​ឈ្មោះ​នៅ​ក្នុង File Name edit box រួចហើយជ្រើសយក PDF (*.pdf) ​ដែល​មាននៅ​ក្នុង Save as Type drop down list ។ លើសពីនេះ គឺនៅមានប៊ូតុង Option មួយ​ដែល​អាច​ឲ្យ​យើង​ធ្វើការ​កំណត់​នូវ Setting ជាក់លាក់មួយ​សម្រាប់ PDF File របស់យើង ។
​បញ្ជាក់​ៈ យើងសូម​ធ្វើការ​ណែនាំ​អ្នក​ឲ្យ​ផ្លាស់ប្តូរ ​ឈ្មោះ PDF File ​ដែល​យើងបានកែហើយនោះ រួច​ធ្វើការ​រក្សាទុក​វាជា File ថ្មីមួយ ដោយទុក​ឲ្យ File ដើមនៅដ​ដែល ។
1ប្រសិនបើ ​យើងចុច​ទៅលើ​ប៊ូតុង Option នោះ​វានឹង​បង្ហាញ​នូវ Option Dialog Box ដោយអាច​ឲ្យ​យើង​ធ្វើការ​កំណត់ Setting ​បន្ថែម​ទៅលើ PDF File ​រួចចុច​ Ok ​ជាការស្រេច ។
1
ក្រោយពេល​ដែល​យើង​កំណត់ Setting ផ្សេងៗ​នៅលើ Option Dialog Box ហើយនោះយើងអាចចុចលើ ប៊ូតុង Save ដើម្បី​រក្សាទុក PDF File ​ដែល​បានកែរួច ។
1
​ជាមួយនឹង PDF File ​ដែល​យើងបាន​រក្សាទុក​នោះគឺ​វានឹង​ធ្វើការ​បើក​បង្ហាញ​ឲ្យ​យើងឃើញ​ជាមួយនឹង​កម្មវិធី PDF Reader ដោយស្វ័យ​ប្រវត្តិ ។
1ដើម្បី ​ធ្វើការ​បិទ PDF File ដើម យើងត្រូវចូលទៅ File Tab ម្តងទៀតនៅ​ក្នុង​កម្មវិធី Office Word រួចហើយចុចយក Close Option ​ដែល​បង្ហាញ​នៅ​ផ្នែក​ខាង​ឆ្វេង ។
1
បន្ទាប់ពី​ចុច Close ​វានឹង​បង្ហាញ​នូវ  Message Dialog Box ដោយសួរ យើងថាតើយើងចង់រក្សាវាជា​លក្ខណៈ File ដើមដូចមុន ឬ​ក៏ រក្សាវាជា PDF File ថ្មី​ដែល​យើងបានកែ​រួចមកហើយ​នោះ ។ ក្នុង​ករណីនេះ គឺយើង ចង់រក្សាវាជា​លក្ខណៈ File ដើមដ​ដែល ដូចនេះយើង​ជ្រើសរើស​យក Don’t Save
1

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23