1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Thursday, December 5, 2013

គួរបិទ Autorun ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ដោយ​មិន​ដឹងខ្លួន


និងដំណោះស្រាយ លោកអ្នកដែលនិយមការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការវីនដូ តែងតែមានបញ្ហាទាក់ទងនឹងមេរោគនេះជាមិនខាន ហើយក៏គ្មាននរណាម្នាក់ចង់ជួប ឬបណ្តោយ ឲ្យវាវាយប្រហារងាយៗនោះទេ។ ដូច្នេះសំបុកអាយធី សូមលើកយកវិធីដ៏ងាយស្រួលមួយ ក្នុងការការពារពីការវាយប្រហាររបស់មេរោគ ដោយគ្រាន់តែ ធ្វើការបិទ Autorun កុំឲ្យ​វាបើក​ឡើង​ដោយ​ស្វ័យប្រវត្តិ ពោល​គឺ​មិនមាន​ការ​អនុញ្ញាត ដែលនេះ ជា​អ្វីដែល​អ្នកបង្កើត​មេរោគ​ចូលចិត្ត និងនិយមក្នុងការបង្កើត ដើម្បីវាយប្រហារមកកាន់ពួកយើង។ ហើយរាល់ Autorun នេះទៀតសោតតែងឆ្លងមកតាមរយៈ Flash Drive ហ្នឹងតែម្តង!
សូមអនុវត្តន៍ និងតាមដានពីវិធីងាយៗទៅលើ ប្រព័ន្ធ​ប្រតិបត្តិការ​ពីរ គឺវីនដូអ៊ីចភី និងវីនដូសេវេន ដូចខាងក្រោម៖

របៀបបិទ Autorun

សូមដំណើរការ gpedit.msc ដោយចុចប៊ូតុង Start => Run (ឬចុចគ្រាប់ចុចវីនដូ + r) រួចវាយ gpedit.msc បន្ទាប់មកសូមវាយ Enter ឬចុចប៊ូតុង OK ។

សម្រាប់វីនដូសេវេន:

បន្ទាប់ពីបានវាយរួចហើយ នឹងមានផ្ទាំង Local Group Policy Editor លោតឡើង៖
សូមចុចលើ Administrative Template រួចជ្រើសរើសយក Windows Components ហើយត្រង់ Auto Play Policies សូមចុចពីរដងលើ Turn Off Autoplay។ បន្ទាប់មក នឹងមានផ្ទាំងថ្មីមួយទៀត លោតមក សូមចុចលើ Enable ត្រង់ Turn Off Autoplay on => ចុចរើសយក All Drive => ចុច OK។

សម្រាប់វីនដូអ៊ីចភី

បន្ទាប់ពីមានផ្ទាំងលោត (ដូចខាងលើ) => ចុចលើ Administrative Template => Windows Components => System រួចចុច ២ដងលើ Turn Off Autoplay => ជ្រើសយក Enable ត្រង់ Turn Off Autoplay On => រើសយក All Drive => រួចចុច OK ។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23