1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Wednesday, November 6, 2013

បើក Registry វិញ នៅ​ពេល​មេរោគ​បិទ

មិត្រ​​ៗ​ខ្ញុំ​ធ្លាប់​សួរ​ពី​បញ្ហា​​នេះ​ ច្រើន​មក​ហើយ គឺ​ក្រោយ​ពេល​ដែល​​​គេ​កំចាត់​មេរោគ​​ដែល​ចូល​រុករាន​កុំព្យូទ័រ​របស់​គេ​ រួច គេ​មិន​អាច​ប្រើ​កម្មវិធី Registry editor ។
កម្មវិធី​ Registry editor ជា​កម្មវិធី​ដែល​មាន​ស្រាប់​នៅ​ក្នុង​វិនដូស៍ អាច​ឱ្យ​យើង​កែ​ព័ត៌មាន​ផ្សេង​លើ​វិនដូស៍ និង​​រាល់​កម្មវិធី​ដែល​កំពុង​ប្រើ​លើ​វិនដូស៍។ ផល​ប្រយោជន៍​របស់​វា​គឺ​យើង​អាច​ប្រើ​សម្រាប់ បើក ឬ​បិទ​ កែ​ព័ត៌មាន​ផ្សេងៗ លើ​ផ្នែក​ណា​មួយ​​របស់​វិនដូស៍ ឬ​កម្មវិធី​ដែល​ដំឡើង​ក្នុង​វិនដូស៍​របស់​យើង ដូចជា​បើក Folder Options លើ​ Windows Explorer ដែល​បាន​បិទ​មិន​ឱ្យ​ប្រើ​​ដោយ​មេរោគ​ជា​ដើម ឬ​ប្រើ​តាម​ប្រយោជន៍​ផ្សេងៗ​ទៀត​ទៅ​តាម​តម្រូវការ ព្រោះ​វា​ជា Database ផ្ទុក​នូវ​ព័ត៌មាន​ទាំង​អស់។
ដើម្បី​បើក​​​វា​ឱ្យ​ប្រើ​បាន​វិញ សូម​ចូល Start > Run រួច​ចម្លង​កូដ​ខាងក្រោម​ចូល និង ចុច OK វា​នឹង​បើក​​ Registry ឱ្យ​ប្រើ​បាន​វិញ​ហើយ។
កូដ
REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /f
បញ្ជាក់ ៖ លោកអ្នក​ត្រូវ​កំចាត់​មេរោគ​ឱ្យ​អស់​ពី​កុំព្យូទ័រ​ជាមុន​សិន បើ​មិន​ដូច្នោះ​ទេ មេរោគ​នឹង​នៅ​តែ​បិទ​កម្មវិធី​នេះ​ដដែល។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23