1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Saturday, September 28, 2013

របៀប​ដាក់ Widget អត្ថបទ​ចៃដន្យ (Random Posts)

   បាទ​សួស្ដី! ថ្ងៃ​នេះ​ប្លក​អាក្បាលធំ​​សូម​បង្ហាញ​អំពី​ការ​ដាក់ធាតុ​ក្រាហ្វិកអត្ថបទ​ ចៃដន្យ ដែល​ជាភាសា​អង់គ្លេស Random Posts​ Widget  ដែល​វា​មាន​តួនាទី​​បង្ហាញ​ចំណងជើង​អត្ថបទ​ចំរុះ​ពេល​វេលា​ មិនថា​អត្ថបទ​កប់​ជ្រៅ ​យូរ​ខែ យូរ​ឆ្នាំ ​យ៉ាងណា​នោះ​ទេ​ក៏​យក​មក​ដាក់​បង្ហាញ​ដែរ។ វា​មាន​សារៈ​សំខាន់​ណាស់ ​នៅ​ពេល​ដែល​ប្លករបស់​យើង​​មាន​អត្ថបទ​ច្រើន​ ហើយ​អ្នក​អាន​គេ​មិន​ដឹង​ថា​យើង​សរសេរ​អី​ខ្លះ​នោះ​ទេ តែ​គេ​អាច​ចូល​មើល​អត្ថបទ​នោះ​ ដោយ​សារ​ការ​បង្ហាញ​របស់ Widget អត្ថបទ​ចៃដន្យ ដែល​ជា​អ្នក​នាំ​ផ្លូវ​ចូល​ទៅ​កាន់​អត្ថបទ​ចាស់ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ បើ​វា​មាន​ប្រយោជន៍​អញ្ចឹង!! ​សូម​មើល​ពី​​របៀប​ដាក់​កូដ​តាម​ខាង​ក្រោម​នេះ៖

៙ របៀប​ទី​ 1 ៖
- កត់ត្រា​ចូល (log in) ក្នុង​គណនី Blogger របស់​លោកអ្នក។
- ចូល​ទៅ Layout >> Addd a Gadget (សូម​មើល​រូប​ខាង​ក្រោម)

- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួចចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

- ចម្លង​កូដ​ Random Posts ខាងក្រោម យក​ទៅដាក់​​ក្នុង HTML/JavaScript និង​ដាក់​ឈ្មោះ​ឲ្យ Widget ថា អត្ថបទ​ចៃដន្យ ឬ Random Posts ​ រួច​ចុច Save ជា​ការស្រេច។

កូដ​អត្ថបទ​ចៃដន្យ ឬ Random Posts
<div id="random-posts"></div>
<script type='text/javascript'>
function getRandomPosts(json) {
var maxEntries = 10;
var numPosts = json.feed.openSearch$totalResults.$t;
var indexPosts = new Array();
for (var i = 0; i < numPosts; ++i) {
indexPosts[i] = i;
}
indexPosts.sort(function() {return 0.5 - Math.random()});
if (maxEntries > numPosts) {
maxEntries = numPosts;
}
var container = document.getElementById('random-posts');
var ul = document.createElement('ul');
for (i = 0; i < maxEntries; ++i) {
var entry = json.feed.entry[indexPosts[i]];
var li = document.createElement('li');
var a = document.createElement('a');
a.title = entry.title.$t;
for (var j = 0; j < entry.link.length; ++j) {
if (entry.link[j].rel == 'alternate') {
a.href = entry.link[j].href;
break;
}
}
a.appendChild(document.createTextNode(entry.title.$t));
li.appendChild(a);
ul.appendChild(li);
}
container.appendChild(ul);
}
</script>
<script src='/feeds/posts/summary?alt=json-in-script&callback=getRandomPosts&max-results=999999' type='text/javascript'></script>

កំណត់​បន្ថែម : យើង​អាច​កំណត់ចំនួនបង្ហាញ​ចំណង​ជើង​អត្ថបទ​ដោយ​ដូរ​លេខ maxEntries = 10
- ចូល​ដល់​ផ្ទាំង Layout វិញ លោកអ្នក​អាច​ចាប់​ទាញ Random Posts Widget យក​ទៅ​ដាក់​នៅ​ទីតាំង​ណា​ដែល​លោក​អ្នក​ពេញ​ចិត្ត។

៙ របៀប​ទី​ 2 ៖
- Login ចូល​ក្នុង​គណនី Blogspot របស់​អ្នក​អោយ​ហើយ​ជា​មុន​សិន ដើម្បី​ភាព​ងាយ​ស្រួល :D
- ចូល​ទៅ​តំណភ្ជាប់​ខាង​ក្រោមនេះដើម្បី​កំណត់​មុខងារ Widget អត្ថបទ​ចៃដន្យ (Random Posts) ខ្លះៗ
- អ្នក​នឹង​ឃើញ​រូប​ដូច​ខាង​ក្រោម​ដោយ​អោយ​យើង​កំណត់​ដូចជា៖
     + Widget Title : ដាក់​ចំណង​ជើង (ខ្ញុំ​ដាក់ជា​ភាសា​ខ្មែរ​ថា អត្ថបទ​ចៃដន្យ)
     + Number of Posts : ចំនួន​ចំណងជើង​អត្ថបទ​ដែល​ត្រូវ​បង្ហាញ (តាម​ការ​ចូល​ចិត្ត​របស់​អ្នក)
- រួច​ចុច​ប៊ូតុង Generate 
- ចូល​ដល់​មួយ​ទៀត​ ​យើង​ត្រូវ​ចុច​ប៊ូតុង Add to Blogger
- រួច​ចុច​ប៊ូតុង Add Widget
- រួចរាល់​ហើយ​ជាមួយ Widget អត្ថបទ​ចៃដន្យ (Random Posts)
ចំណាំ : មួយ​ណា​ស្រួល​ធ្វើ ប្រើ​មួយ​នោះ​ចុះ តែ​កំប្រើ​ទាំង​ពីរ​អី!។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23