1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, March 11, 2014

របៀប​បិទ​ Delete confirmation​ ពី​ធុង​សំរាម


ពេល​មាន​ឯកសារ​មិន​ចង់​បាន​​ អ្នក​តែងតែ​លុបវា​ចោល អីចឹង​តើ​ឯកសារ​នោះ​វា​ត្រូវ​ផ្លាស់​ទី​ទៅ​ណា​វិញ? បើ​អ្នក​លប់​ដោយ​ចុច​ Shift + Delete នោះ​វា​នឹង​បាត់​បង់​ទៅ​តែ​ម្តង ប៉ុន្តែ​បើ​លុប​ធម្មតា​ ឯកសារ​ទាំង​នោះ​នឹង​ផ្លាស់​ទី​ទៅ​ក្នុង​ធុង​សំរាម។
ដល់​ពេល​អ្នក​ចង់​លប់​វា​ឲ្យ​អស់​ពី​ធុង​សំរាម​ វា​នឹង​ចេញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម៖

ខាង​ក្រោម​នេះ ជា​វិធី​ងាយ​ៗ​ដើម្បី​បិទ​ផ្ទាំង​ដ៏​គួរ​ឲ្យ​រំខាន​នេះ
១- Right Click លើ​ធុង​សំរាម

២-ចុច​លើ Properties

៣-ដក​ Tick ពី​ក្នុង​ Display delete confirmation dialog រួច​ចុច OK ជា​ការ​ស្រេច។

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23