1234

2

ដំណឹង អគុណដែលបានចូលមើលទំព័រប្លកជ័យជំនះរបស់ខ្ញុំ អត្ថបទថ្មីៗ ងាយវាយតម្លៃលើកំហុសអ្នកដទៃ តែពិបាកក្នុងការមើលកំហុសរបស់ខ្លួន ។ ងាយណាស់ពេលអ្នកមានឈ្មោះនៅក្នុងបញ្ជីអាសយដ្ឋានរបស់មនុស្សម្នាក់ តែពិបាកពេលអ្នកស្វែងរកបានកន្លែងមួយនៅក្នុងបេះដូងគេ ។ ងាយក្នុងនិយាយដែលមិនបានគិតគូរ តែពិបាកក្នុងការពិនិត្យសម្ដីដែលខ្លួនបាននិយាយ ។ ងាយពេលធ្វើឲ្យប៉ះពាល់អារម្មណ៍មនុស្សម្នាក់ តែពិបាកក្នុងការផ្សះស្នាមរបួសផ្លូវចិត្ត ។ ងាយក្នុងការលើកលែងទោសដល់អ្នកដទៃ តែពិបាកពេលធ្វើឲ្យអ្នកដទៃលើកលែងទោសដល់ខ្លួន។ ងាយក្នុងការបង្កើតលក្ខខណ្ឌ តែពិបាកក្នុងអនុវត្តតាមវា ។ ងាយក្នុងការដេកយល់សប្តិ៍រាល់យប់ តែពិបាកក្នុងការអនុវត្តឲ្យបានសម្រេចតាមសុបិនដែលខ្លួនប្រាថ្នា ។ ងាយក្នុងការបង្អួតនូវជ័យជំនះ តែពិបាកក្នុងការទទួលស្គាល់បរាជ័យ ។ ងាយពេលដើរប៉ះដុំថ្មជំពប់ជើងហើយដួល តែពិបាកក្នុងការក្រោកឡើងហើយដើរទៅមុខ ។ ងាយពេលសន្យានឹងអ្នកណាម្នាក់ តែពិបាកក្នុងការធ្វើឲ្យសម្រេចនូវពាក្យសន្យានោះ ។ ងាយពេលដែលយើងនិយាយថា យើងស្រឡាញ់ តែពិបាកក្នុងការធ្វើឲ្យគេមានអារម្មណ៍យល់ឃើញបែបនេះរាល់ថ្ងៃ ។ ងាយក្នុងការរិះគន់អ្នកដទៃ តែពិបាក្នុងការកែលម្អខ្លួន ។ ងាយពេលដែលយើងធ្វើខុស តែពិបាកក្នុងការទទួលបទពិសោធពីកំហុសនោះ ។ ងាយក្នុងការក្ដៅក្រហាយព្រោះបាត់អ្វីមួយ តែពិបាកក្នុងការយកចិត្តទុកដាក់លើប្រការនោះកុំឲ្យវាបាត់ទៀត ។ ងាយក្នុងការគិតឃើញកិច្ចការអ្វីមួយ តែពិបាកពេលឈប់គិតហើយចាប់ផ្ដើមអនុវត្ត ។ ងាយក្នុងការគិតអាក្រក់អំពីមនុស្សម្នាក់ តែពិបាកក្នុងការផ្ដល់ជំនឿដល់គេ ។ ងាយក្នុងការទទួល តែពិបាកក្នុងការឲ្យ ។ ងាយក្នុងការអានប្រការទាំងនេះ តែពិបាកណាស់ក្នុងការអនុវត្តតាមវា ។ បើឱកាសមិនទាន់គោះទ្វារទេ អ្នកត្រូវគិតមកខ្លួនឯងវិញថា មានបានធ្វើទ្វារហើយឬនៅ ?

Tuesday, March 11, 2014

ការពារUSB Flash ដោយ​ប្រើ Password


ជាមួយ​បច្ចេកវិទ្យា​នៃ​កម្មវិធី Microsoft BitLocker ជាប់​នៅ​ក្នុង Window 7 ស្រាប់ នឹង​ធ្វើ​ឱ្យ​លោក​អ្នក​អស់ក្ដី​​បារម្ភ​ពី​ការ​បាត់បង់​ទិន្នន័យ​ទៀត​ហើយ ព្រោះ​ថា​កម្មវិធី​នេះ​ជា​ Program សម្រាប់​បង្កើត​លេខ​សំងាត់​ដើម្បី​ការពារ​ទិន្នន័យ​។
ដើម្បី​ការពារ​ការ​បាត់បង់​ទិន្នន័យ មិត្ត​យុវវ័យ​អាច​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​បាន​ដោយ​ងាយ៖
១. ដោត USB Flash ទៅ​នឹង​កុំព្យូទ័រ​របស់​អ្នក


២. Right Click លើ USB Flash របស់​អ្នក ហើយ​ចុច​លើ​ឃ្លា Turn on BitLocker

៣. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​កុំ​ឱ្យ​ដក USB Flash

៤. មក​ដល់​ផ្ទាំង​នេះ​គឺ​ជា​ផ្ទាំង​តម្រូវ​ឱ្យ​អ្នក​ដាក់​លេខ​សំងាត់ ប៉ុន្តែ​មុន​នឹង​ដាក់​លេខ​សំងាត់​សូម​គូស​ធិក​លើ​ឃ្លា Use a password to unlock the drive

៥. បន្ទាប់​ពី​គូស​ធិក​ហើយ អ្នក​អាច​ដាក់​លេខ​សំងាត់​បាន។ ត្រង់​ចំណុច​វា​នឹង​ទាមទារ​ឱ្យ​អ្នក​ប្រើ​លេខ​សំងាត់​មាន​លក្ខណៈ​វែង ដូចនេះ​សូម​វាយ​បញ្ចូល​ឱ្យ​បាន​ត្រឹមត្រូវ។

៦. ដាក់​លេខ​សំងាត់​រួច សូម​ចុច​ពាក្យ Nextបន្ទាប់ ​ពី​ចុច Next វា​នឹង​លោត​ផ្ទាំង​មួយ​ឡើង​ដើម្បី​ឱ្យ​យើង​រក្សា​ទុក ឬ Print ឯកសារ​សម្រាប់​ក្នុង​ករណី​អ្នក​ភ្លេច Password។ ដូចនេះ​អ្នក​អាច Save ឯកសា ឬ Print ទុក​ក៏​បាន ហើយ​សូម​ចុច Next

៧. បន្ទាប់​ពី​ចុច Next វា​នឹង​លោត​ផ្ទាំង​មួយ​ទៀត។ ដើម្បី​បន្ត​ដំណើរ​ការ​ទៀត​សូម​ចុច​ឃ្លា Start Encrypting។

. បន្ទាប់​ពី​ចុច Start Encrypting រួច​ហើយ​វា​នឹង​លោត​ផ្ទាំង​ដំណើរ​ការ​មួយ។ បន្ទាប់​ពី​ដំណើរ​ការ​នេះ​ចប់ USB Flash របស់​អ្នក​នឹង​ចាប់​ផ្ដើម​ចាក់​សោ​ជាមួយ Password។




ជាមួយ​កម្មវិធី Microsoft’s BitLocker មិត្ត​យុវវ័យ​ក៏​អាច​ដំណើរ​ការ​លើ External ឬ Internal Hard Disk របស់​អ្នក​បាន​ផង​ដែរ ប៉ុន្តែ​ត្រូវ​ចង់​ចាំ Password ឱ្យ​បាន​ច្បាស់លាស់៕

No comments:

Post a Comment

1111

ផ្កាយរណប

22

122

22t

Ezecom

23